ប៉ូលិសខណ្ឌសែនសុខបង្រ្កាបករណីជួញដូរគ្រឿងញៀន២ករណី​ ឃាត់ជនសង្ស័យ៣នាក់

​ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌសែនសុខបានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន២ករណី​ ឃាត់ជនសង្ស័យ៣នាក់។ 

​ករណីទី១-ប៉ូលិសខណ្ឌសែនសុខបានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១២ កុម្ភៈ ២០១៩ វេលាម៉ោង១២ និង៤០នាទីអធ្រាត្រ នៅចំណុចតាមផ្លូវបេតុង  ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ជនសង្ស័យម្នាក់​ ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ គោក ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបុរីម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។ សម្ភារៈកដហូត ​ក្រាម០៣កូនថង់ និងជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង​។

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួនម្នាក់ ​កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឱ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងប៉ូលិសនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខ​។ 
​      
​ករណីទី២-ប៉ូលិសខណ្ឌសែនសុខបានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១២ កុម្ភៈ ២០១៩ វេលាម៉ោង១១យប់ នៅចំណុចតាមផ្លូវបេតុង ​ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០២នាក់រួមមាន ១-ឈ្មោះ មុត ណាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​។ ២-ឈ្មោះ យ៉ុ សុតទិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​។

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋានខណ្ឌសែនសុខ​។ 

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...