ចុមដល់ក! ពិធីករទូរទស្សន៍ Fox News និយាយថា គាត់មិនបានលាងដៃ ១០ ឆ្នាំមកហើយ

ពិធីករកម្មវិធីទូរទស្សន៍ Fox News លោក Pete Hegseth បានសារភាពថា គាត់មិនបានលាងដៃរបស់គាត់អស់ពេល ១០ ឆ្នាំមកហើយ ពីព្រោះ "មេរោគគឺមិនមែនជារឿងធំដុំទេ"។

និយាយលើកម្មវិធី Fox and Friends លោក Hegseth និយាយថា មេរោគល្អិត គឺមិនមានឡើយ ដោយសារតែពួកវាមិនអាចមើលឃើញដោយភ្នែកទទេ។

ដោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard និង Princeton គាត់បន្ថែម "ខ្ញុំបានចាក់ថ្នាំបង្ការមេរោគដោយខ្លួនខ្ញុំ"។

ការសារភាពរបស់គាត់កើតឡើង បន្ទាប់ពីសហពិធីករ Ed Henry និង Jedediah Bila លេងសើចអំពីគាត់បរិភោគភីហ្សានៅសល់លើតុ។

ការបញ្ចេញមតិរបស់គាត់លើបណ្ដាញសង្គមទទួលបានទាំងការគាំទ្រនិងការព្រួយបារម្ភ ដោយគាត់បានសរសេរថា "ខ្ញុំគាំទ្រអ្នកអារឿងលាងដៃនេះ។ ខ្ញុំមានអាយុជិត ៧០ ឆ្នាំហើយ និងមិនដែលកើតផ្ដាសាយ ឬគ្រុនម្ដងណាឡើយ។ រាងកាយរបស់យើងត្រូវការមេរោគខ្លះដើម្បីរៀនពីរបៀបប្រយុទ្ធប្រឆាំងនឹងពួកវា។ មានមេរោគច្រើនណាស់នៅខាងក្រៅ"។

លោក Hegseth ក្រោយមកបានប្រាប់ទៅវេបសាយ USA Today ថា គាត់មានបំណងលេងសើចប៉ុណ្ណោះ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយ ការលាងដៃជាប្រចាំ គឺជាវិធីល្អបំផុតដើម្បីកម្ចាស់មេរោគ បញ្ចៀសការឈឺ និងបង្ការមេរោគកុំឱ្យរីករាយដាល។

យោងតាមការសិក្សាចេញផ្សាយលើទស្សនាវដ្តី US National Center for Biotechnology Information លាមក ១ ក្រាមរបស់មនុស្ស ទម្ងន់ប្រហែលកូនក្រដាសមួយ អាចផ្ទុកមេរោគរហូតដល់ទៅ ១០ ពាន់លានមេរោគឯណោះ។

ហើយបាក់តេរីអាចនឹងរីករាលដាលដោយការមិនលាងដៃរួមមានទាំងពពួកព្រូន Salmonella និង E coli ទៀតផង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...