adverise with khmeread 5ab1bafb 4c7a 4d5c 8e4b e26af80ec4d2

កម្មករសំណង់​ខ្យល់គ​ដួល​ស្លាប់​ក្បែរ​ការដ្ឋាន​វាយ​កូន​ហ្គោល​បឹងកក់​

     ភ្នំពេញ ៖ បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​ខ្យល់គរ​ដួល​ស្លាប់ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ការដ្ឋាន​សំណង់​វាយ​កូន​ហ្គោល Phnom Penh city center ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សុខ មឿ​ន អាយុ​៤២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​កោះ​អណ្តើក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​កន្លែងកើតហេតុ​។​

     ប្រភពព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​ការដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​យាម​នៅ​ការដ្ឋាន​ដូច​សព្វមួយដង ហើយ​នៅវេលា​ម៉ោង​កើតហេតុ​រូបគាត់​ដើរមក​បត់ជើងតូច​នៅ​ខាងក្រោយ ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ដួល ហើយក៏​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​។​

     ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បានធ្វើ​កោសល្យវិច័យ​លើ​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​នោះទេ ដោយ​សន្និដ្ឋានថា​បុរស​ខាងលើ​ស្លាប់​ដោយសារ​ខ្យល់គ​។​

     សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់ទុក​នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់