បាត់ដើមឈើបុរាណចំណាស់៤០០ឆ្នាំ ប្តីប្រពន្ធជប៉ុនអង្វរចោរគាស់ដើមឈើឱ្យប្រគល់វាមកវិញ នឹងផ្តល់ការផ្គត់ផ្គង់ដល់កូនៗរបស់ពួកចោរវិញជាទីគាប់ចិត្ត

អ្នកស្រលាញ់ដើមបុនសៃ (Bonsai) ពីរនាក់បានធ្វើការអង្វរករដ៏ក្តុកក្តួលទៅកាន់ពួកចោរ ដែលលួចយកដើមឈើប្រាំពីរដើមពីពួកគេ ដោយសន្យាផ្តល់ថ្លៃថែទាំដល់កូនៗរបស់ពួកគេ។

លោក Seiji Iimura និងប្រពន្ធរបស់គាត់ឈ្មោះ Fuyumi Iimura បាននិយាយថា ដើមឈើដ៏មានតម្លៃនេះត្រូវបានគាស់ចេញពីសួនច្បាររបស់ពួកគេនៅសង្កាត់សៃតាម៉ាក្នុងទីក្រុងតូក្យូ។

លោក Iimura បានសរសេរថា "គ្មានពាក្យត្រូវវាចាពីអារម្មណ៍របស់យើងនោះទេ។ ពួកវាមានតម្លៃចំពោះយើងណាស់"។

ទូរទស្សន៍ CNN បានរាយការណ៍ថា ដើមឈើមាឌតូចទាំងនេះត្រូវគេជឿថាមានតម្លៃជាង ១៣ លានយ៉េន (១១៨.០០០ ដុល្លារ)។

ដោយមានដើមកំណើតមកពីអាស៊ីបូព៌ានិងជាញឹកញាប់ត្រូវបានផ្សាភ្ជាប់ជាមួយនឹងប្រទេសជប៉ុន ដើមបុនសៃគឺជាទម្រង់សិល្បៈដ៏ល្អិតល្អន់ដោយផ្អែកលើបច្ចេកទេសដាំដុះឯកទេស។

រុក្ខជាតិខ្នាតតូចនេះត្រូវបានដាំដុះនៅក្នុងធុង ដែលធ្វើត្រាប់តាមរូបរាងដើមឈើធំពេញលេញ ហើយត្រូវការការថែទាំពោរពេញដោយជំនាញ។

ដើមមួយក្នុងចំណោមដើមដែលគេលួចទៅគឺមានឈ្មោះថា Shimpaku Juniper ជាប្រភេទដើមបុនសៃ ដែលគេចង់បានបំផុតក្នុងចំណោមអ្នកប្រមូលទិញនិងអ្នកដែលស្រលាញ់ដើមបុនសៃ។ គេនិយាយថា វាមានតម្លៃជាង ១០ លានយ៉េន (៩១.០០០ ដុល្លារ)។

លោកស្រី Fuyumi បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃទី ២៤ មករាថា "ដើម Shimpaku របស់យើងបានរស់នៅអស់រយៈពេល ៤០០ ឆ្នាំហើយ វាត្រូវការការថែទាំ ហើយមិនអាចរស់នៅបានមួយសប្តាហ៍ទេ បើគ្មានទឹក។ វាអាចរស់ជារៀងរហូតសូម្បីតែបន្ទាប់ពីយើងស្លាប់ទៅក៏ដោយ។ ខ្ញុំចង់ឱ្យអ្នកដែលលួចយកវាទៅ ត្រូវធ្វើឱ្យប្រាកដថា ស្រោចទឹកវាឱ្យបានត្រឹមត្រូវ"។

លោកស្រីបានបញ្ជាក់ប្រាប់ BBC News ត្រឹមថ្ងៃអង្គារទី១២កុម្ភៈថា ដើមឈើរបស់ពួកគាត់កំពុងបាត់នៅឡើយទេ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab