មូលហេតុដែលអ្នកចេះតែក្រោករាល់យប់នៅម៉ោងដដែលៗ

រាល់អាកប្បកិរិយាប្រចាំថ្ងៃ និងពេលយប់របស់យើងត្រូវបានគ្រប់គ្រងដោយខួរក្បាល ដែលជាសរីរាង្គដ៏ពូកែមួយ។ ខណៈដែលយើងគេង ខួរក្បាល គឺជាសរីរាង្គដែលផ្ដល់អ្វីៗទាំងអស់យ៉ាងរលូន។ តើអ្នកធ្លាប់មានបទពិសោធន៍ដូចជាមមើលដើរពេលយប់ដែរឬទេ? មនុស្សជាច្រើនមានបទពិសោធន៍បែបនេះ ហើយការពន្យល់មួយសម្រាប់បាតុភូតនេះ គឺមិនទាន់រកឃើញទេ។

យោងតាមវេជ្ជសាស្ដ្រពេទ្យបុរាណចិនបានឱ្យដឹងថា ការភ្ញាក់នៅវេលាដដែលៗ គឺជាប់ទាក់ទងនឹងសុខភាពរបស់អ្នក។ រាងកាយអ្នកអាចបង្ហាញបញ្ហាប្រព័ន្ធរាងកាយមួយចំនួនអាស្រ័យលើពេលវេលា ដែលអ្នកភ្ញាក់នៅពេលយប់។

ហើយការភ្ញាក់តាមម៉ោងខាងក្រោមនេះ អ្នកប្រហែលជាមានបញ្ហាសរីរាង្គណាមួយដូចការបកស្រាយខាងក្រោមនេះ។

១. ភ្ញាក់ពីម៉ោង ១០ ទៅ ១១ យប់ ៖ ទាក់ទងនឹងបញ្ហាញប្រព័ន្ធរំលាយអាហារ និងអ័រម៉ូន

នៅពេលអ្នកស្ដ្រេស ប្រព័ន្ធក្រពេញអេកូអាចមិនដំណើរការតាមឧត្ដមគតិ។ ដូច្នេះប្រសិនបើអ្នកក្រោមពីគេងពីម៉ោង ១០ ទៅ ១១ យប់ អ្នកគួរតែទៅពិនិត្យសុខភាពក្រពេញរបស់អ្នក បន្ថែមពីលើនោះអ្នកក៏គួរតែពិនិត្យសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកដែរ។

២. ភ្ញាក់ពីម៉ោង ១១ ទៅ ១ យប់ ៖ បញ្ហាថង់ទឹកប្រមាត់

តើអ្នកមានអារម្មណ៍រសាប់រសល់ មិនដឹងថាត្រូវធ្វើអ្វី? បើដូច្នេះមែន សូមទៅពិនិត្យសុខភាពថង់ទឹកប្រមាត់របស់អ្នក។

៣.​ ភ្ញាក់ពីម៉ោង ១ ទៅ ៣ ព្រឹក ៖ ទាក់ទងនឹងថ្លើម

មានអារម្មណ៍ខឹង ឬរំខានដោយគ្មានហេតុផល ដែលអ្នកមិនអាចបកស្រាយបាន? អ្នកប្រហែលមានបញ្ហាថ្លើមហើយ។ ថ្លើម គឺជាសរីរាង្គមួយ ដែលអាចងាយគ្រប់គ្រងការខឹង និងខកចិត្តរបស់អ្នកបាន នៅពេលវាមានសម្ពាធ។

៤. ភ្ញាក់ពីម៉ោង ៣ ទៅ ៥ ព្រឹក ៖ ទាក់ទងនឹងសួត

ប្រសិនបើអ្នកមានអារម្មណ៍អន់ចិត្ត ឬស្រពាប់ស្រពោន អ្នកប្រហែលមានបញ្ហាសួត។

៤. ភ្ញាក់ពីម៉ោង ៥ ទៅ ៧ ព្រឹក ៖ ទាក់ទងនឹងពោះវៀនធំ

ប្រសិនបើអ្នកចំណាយពេលច្រើនគិតពីអ្វីៗទាំងអស់ អ្នកប្រហែលមានបញ្ហាពោះវៀនធំហើយ។ ពោះវៀនធំមិនដំណើរការល្អ នៅពេលអ្នកព្រួយបារម្ភច្រើន និងភ័យខ្លាច៕

adverise with khmeread

អ្នកនឹងចូលចិត្ត