កំពុងនិយាយគ្នាលេងស្រាប់តែរត់ចែកជើងគ្នា ពេលសត្វតោរត់សំដៅមករកអ្នកស្រុក

វីដេអូដ៏រន្ធត់មួយបានបង្ហាញ សត្វតោរត់ចូលក្នុងភូមិអ្នកស្រុកក្នុងប្រទេសឥណ្ឌា។

សត្វតោនោះមិនទាន់មាននរណាឃើញភ្លាមៗនោះទេ ខណៈដែលអ្នកភូមិក្នុងស្រុក Porbander ឈរជាក្រុមនិយាយគ្នាលេង។

បន្ទាប់មកនៅពេលសត្វតោបង្ហាញខ្លួនភ្លាម មនុស្សនាំគ្នារត់ចែកជើងគ្នា ពេលដែលសត្វតោរត់សំដៅមករកពួកគេ ខណៈដែលអ្នកផ្សេងទៀតកាន់ទូរស័ព្ទដៃថតវីដេអូ។

គេមិនច្បាស់ថាតើសត្វតោនោះនៅក្នុងភូមិនោះតាំងពីពេលណាទេ។

សត្វតោទាំងអស់ក្នុងប្រទេសឥណ្ឌាគឺរស់នៅក្នុងព្រៃ Gir ។ តោមួយចំនួនតូចរស់ក្នុងព្រៃ និងមានការការពារយ៉ាងតឹងរ៉ឹងពីអាជ្ញាធរ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab