គាស់កកាយយកបានគ្រាប់បែករបស់អាមេរិកទម្លាក់ពីលើយន្តហោះនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​ ៖ ​ ប៉ូលិស​ស្រុ​ក​គងពិសី​បានទទួល​ព័ត៌មាន​ពីប្រជាពលរដ្ឋ​ថា​ប្រ​ទះ​ឃើញគ្រាប់បែកចា​ស់​កប់ក្នុងដីសល់ពីសម័យសង្រ្គាម​ប្រភេទ​គ្រាប់បែក​ទម្លាក់ពីលើ​ យន្តហោះ M117 ទម្ងន់ជាង​៣០០គីឡក្រាម ត្រូវបានរកឃើ​ញដោយសា​រតែក្រុមអាជីវកររកស៊ីកាយអាចម៌ដី​លក់ជីកប៉ះ​នៅបឹងស្រែ​ចំណុចទំនប់បឹងការជោត ស្ថិតក្នុងភូមិចំការដូង ឃុំព្រៃវិហារ ស្រុក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ​ ដោយបានសហការជាមួយអង្គកា​រ​ហេឡូត្រាស ចុះពិនិត្យគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ០១ គ្រាប់នេះនៅនិងទីតាំងជាក់​ស្ដែង​កាលពីថ្ងៃ​ទី១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលាម៉ោង២រសៀល។ 

​តាមការបញ្ជាក់ពី​ជំនាញ​ស៊ីម៉ាក់ (ហេឡូត្រាស)​ថា​ គ្រាប់បែកនេះ​ ជាប្រភេទ​គ្រាប់បែក​ ផលិត​នៅសហអាមេរិក​បានទម្លាក់គ្រាប់បែកនៅ​សម័យសង្រ្គាមលើទឹកដីកម្ពុជា ចន្លោះ​ពី​ដើមឆ្នាំ​១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ទម្លាក់ពី​លើ​យន្ដហោះ​ ផ្ទាល់​តាមទិន្នន័យគ្រាប់បែកអាមេរិកដែល​ បានទម្លាក់ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clin​tonដែលបា​នបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់ គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ សម័យនោះក្រោមលេ​សថា​តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត​៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16