ម៉ូតូ និង​ គោយន្តកន្ត្រៃ​ បើកបុកគ្នាស្លាប់ម្នាក់នៅប៉ៃលិន

ប៉ៃលិន​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​ម៉ូតូ និង​គោយន្តកន្ត្រៃ បើកបរ​ស្រប​ទិស​គ្នា នៅលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិភ្នុំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាល​ឱ្យមនុស្ស​ម្នាក់​ស្លាប់​  កាលពី​វេលាម៉ោង៧ និង ០៥នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
 
ប៉ូលិសនិយាយថា​ ម្ចាស់ម៉ូតូឈ្មោះ នែម សុគី ភេទប្រុស អាយុ ២៤ឆ្នាំ បើកបរម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១០​ ពាក់ស្លាកលេខ ប៉ៃលិន 1A-5752 មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ស្លាប់ក្រោយពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។​

ចំណែកម្ចាស់គោយន្តកន្ត្រៃឈ្មោះ ភាជ ព្រិល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គ្មាន​របួស​។​ មូលហេតុ​ខាងលើ​បណ្ដាល​មកពី ភាគី​ខាង​គោយន្តកន្ត្រៃ​បត់ឆ្លង​ផ្លូវ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ធ្វើឱ្យអ្នក​បើកបរ​ម៉ូតូ​ចាប់​ហ្រ្វាំង​មិនទាន់​ជ្រុល​ទៅ​បុក​ពេញមួយ​ទំហឹង​។​

បច្ចុប្បន្ន​វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកសាលាក្រៅដើម្បីរង់ចាំធ្វើការដោះស្រាយ។ ចំណែក​សពជនរងគ្រោះត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab