ឃាត់ជនសង្ស័យម្នាក់ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់នៅក្រុងខេមរភូមិន្ទ

កោះកុង ៖ កម្លាំងប៉ូលិសក្រុងខេមរភូមិន្ទបង្ក្រាបបានករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណី នៅចំណុចភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួនម្នាក់កាលវេលាម៉ោង៩និង៥០ នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ហ៊ីម ហ្វារីត ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ.សង្កាត់កើតហេតុខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួនមួយកញ្ចប់។ 

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញកំពុងសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab