តាកូម៉ាព្រលះជាមួយម៉ូតូបណ្តាលឱ្យរបួសធ្ងន់ស្រាល៥នាក់នៅស្រុកបូទុមសាគរ

​កោះកុង​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​៤ និង៣០នាទីល្ងាច លើផ្លូវគ្រោះក្រហម ស្ថិតក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងបណ្តាលឱ្យរបួសធ្ងន់ស្រាល៥នាក់​។ 

​ប៉ូលិសនិយាយថា​ ភាគីរថយន្តម៉ាក Tacoma មួយបាំងកន្លះ ០១គ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ២AH-៥១៦៩ ភ្នំពេញ បើកបរទិសដៅពីភូមិថ្មស ឆ្ពោះទៅភូមិតាមាឃ ឃុំអណ្តូងទឹក​។ លុះមកដល់កន្លែងកើតហេតុត្រង់ចំណុចផ្លូវបំបែកចូល ភូមិស្រែថ្មីស្រាប់តែម៉ូតូ០១គ្រឿងម៉ាកវេវ ពណ៌ក្រហម ( គ្មានស្លាកលេខ ) បើកបរចេញពីរផ្លូវភូមិស្រែថ្មីមកបុករថយន្តបណ្តាលឱ្យរងរបួសមនុស្សចំនួន ០៣នាក់ (របួសធ្ងន់ ០១នាក់ ស្រីមានផ្ទៃពោះ ០៦ខែ) និងរបួស ស្រាល ០២នាក់ស្រី ម្នាក់ ក្នុងនោះក្មេងប្រុសម្នាក់អាយុ ១ឆ្នាំកន្លះ​។

​មូលហេតុអ្នកបើកបររថយន្ត និងអ្នកបើកបរម៉ូតូបើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន។​ អ្នកបើកបររថយន្តឈ្មោះ ម៉េវ កិង ភេទប្រុស អាយុ​៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ​។ 

​ចំណែក អ្នកបើកបរម៉ូតូឈ្មោះ ស៊ិន ស្រីយ៉ា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្រែ ឃុំថ្មស ស្រុកបូទុមសាគរ (រងរបួសស្រាល) អ្នករួមដំណើរឈ្មោះ ញ៉ ញ៉ាញ់ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ( រងរបួសធ្ងន់ មានផ្ទៃពោះ៦ខែ ) ទីលំនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ  និងក្មេងប្រុស ០១នាក់ឈ្មោះ វ៉ឹត វីត អាយុ ០១ឆ្នាំកន្លះ ( រងរបួសស្រាល ) ទីលំនៅភូមិ ឃុំខាងលើ ជាកូនរបស់ឈ្មោះ ញ៉ ញ៉ាញ់​។ 

​បច្ចុប្បន្ន រថយន្ត និងម៉ូតូប៉ូលិសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថ្មស រង់ចាំការដោះស្រាយ​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab