adverise with khmeread 1

បន្ទាប់ពី​អាន​អត្ថបទ​នេះ អ្នកនឹង​ច្បាស់​ជា​ចង់​ចាប់ផ្តើម​យក​ស្លឹក​ស្ពៃក្តោប​បិត​លើ​ជើង​និង​ទ្រូង​ដែរ​ជាមិនខាន​!

    ​ស្ពៃក្តោប​មាន​ប្រសិទ្ធភាព​អស្ចារ្យ​ដល់​រាងកាយ​។ វា​ធ្វើការ​ប្រៀប​បីដូច​ជា​ដែក​ឆក់ ដែល​ចុងក្រោយ​បាន​ទាញ​ជំងឺ​ជាច្រើន​ចេញពី​រាងកាយ​។ ក្រៅពី​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​សម្រាប់​អាហារ​ច្រើន​ប្រភេទ​ហើយ​នោះ ស្ពៃក្តោប​ក៏​ល្បី​ព្យាបាល​ជំងឺ​ជាច្រើន​ផងដែរ​។

​    ​១. ហើម​ដោយសារ​របួស​
​    ​លោកអ្នក​អាច​បិត​ស្លឹក​ស្ពៃក្តោប​លើ​តំបន់​ដែល​ហើម​។ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ នៅពេល​ជើង​ឬ​ដៃ​របស់​លោកអ្នក​ប៉ះទង្គិច​នឹង​របស់​អ្វីមួយ​ដ៏​ខ្លាំង​។ ដើម្បី​បាន​លទ្ធផល​អស្ចារ្យ លោកអ្នក​អាច​យក​អ្វី​មក​ចង​រុំ​វា​ទុកចោល​ពេល​ចូល​គេង​។

​    ​២. ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
​    ​វា​ជួយ​ជំរុញ​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដើម្បី​បង្កើន​ការរំលាយ​អាហារ បង្កើន​អ័រម៉ូន និង​ការបំពេញ​មុខងារ​រប​ស់​សរីរាង្គ​នៅក្នុង​តំបន់​រំលាយ​អាហារ​។ លោកអ្នក​អាច​យក​ស្លឹក​ស្ពៃក្តោប​មក​បិត​ត្រង់​បំពង់ក ដែលជា​ទីតាំង​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ យក​បង់​រុំ ឬ​កន្សែង​រុំ​ស្ពៃក្តោប​ឱ្យ​ជាប់​ហើយ​ទុកចោល​មួយ​យប់​។

​    ​៣. ឈឺក្បាល​
​    ​មាន​ហេតុផល​ច្រើនណាស់​ដែល​បង្ក​ឱ្យ​ឈឺក្បាល​។ អ្វីដែល​អ្នកត្រូវការ​គឺ​យក​ស្លឹក​ស្ពៃក្តោប​ស្រស់​មក​បិត​លើ​ថ្ងាស​។ លោកអ្នក​អាច​យក​កន្សែង​រុំ​ជុំវិញ​ផងដែរ​ដើម្បី​កុំឱ្យ​វារ​បូត​។

​    ​៤. ការឈឺចាប់​ពេល​បំបៅ​ដោះ​កូន​
​    ​បិត​ស្លឹក​ស្ពៃក្តោប​លើ​សុដន់ ហើយ​ការឈឺចាប់​នឹង​បាត់​ទៅវិញ​ដូច​គេ​ជប់​។ ធ្វើ​វា​រៀងរាល់​ពេល​ថ្ងៃ និង​យប់​៕

adverise with khmeread
ប្រភព៖ ត្រេ​ន​ឌី​ង​ញ៉ូ​វ​

អ្នកនឹងចូលចិត្ត

មតិយោបល់