ថ្នាក់ដឹកនាំក្លឹប Chelsea កំពុងតាមដានលោក Maurizio Sarriជុំវិញបញ្ហាកីឡាករ Callum Hudson Odoi

          គ្រូបង្វឹកក្លឹប Chelsea លោក Maurizio Sarriកំពុង​ប្រឈម​នឹង​ការ​តាម​ដានពី​ថ្នាក់​ដឹកនាំ​ក្លឹប​ឆេលស៊ី​ជុំវិញ​ការដោះស្រាយ​បញ្ហា​របស់​កីឡាករCallum Hudson-Odoi។

          បន្ទាប់ពីក្រុម​​ Chelsea ​ចាញ់​ក្រុម​ Man City ​៦-០ហើយ​វាបង្កើន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​លើ​លោក Sarri។មាន​ការ​បារម្ភ​និង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ខ្លាំង​ឡើង​ជុំវិញ​ការ​ប្រព្រឹត្ត​របស់​គ្រូបង្វឹក​អ៊ីតាលីរូបនេះ​មក​លើ​ខ្សែបម្រើ​ស្លាប Callum ។

          ក្លឹប​ Chelsea បាន​បដិសេធ​សំណើ​សុំ​ផ្ទេរ​ចេញ​របស់ Callum​ កាល​ពី​ខែ​មុន​ ដោយ​សង្ឃឹម​ថា លោក Sarri នឹង​ផ្តល់​ពេល​វេលាច្រើន​ទៀត​សម្រាប់​កី​ឡាករ​រូបនេះ ដើម្បី​អូសទាញ​ឲ្យ​បន្តនៅ​យូរ​ទៀត​ ស្របពេល​កិច្ច​សន្យា​បច្ចុប្បន្ន​នឹង​ចប់​នៅ​ឆ្នាំ​២០២០។

          ចំពេល​មាន​ចំណាប់​អារម្មណ៍​ពី​ក្លឹប Bayern Munich លើ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះហើយលោក Sarri និង​ជំនួយការ​ Gianfranco Zola ស្ថិត​ក្នុងចំណោម​អ្នក​ដែល​កោត​សរសើរ​ Callum​ ក្នុង​បំណង​អូសទាញ​កីឡាកររូបនេះ​ឲ្យ​បន្ត​អនាគតវែង​ឆ្ងាយ​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab