Real Madrid អាចនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Paulo Dybalaនៅរដូវក្តៅនេះ

          កីឡាករ Paulo Dybalaរបស់​ក្លឹប Juventus អាចនឹងសម្រេច​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅ​កាន់​ក្លឹប Real Madrid នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​មាន​ការ​ខកចិត្ត​នឹង​តួនាទី​តិច​តួច​របស់​ខ្លួន​។

          វត្តមាន​របស់​កីឡាករ Cristiano Ronaldo​ ​បាន​ផ្លាស់ប្តូរ​សមាសភាព​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុមយក្ស​អ៊ីតាលី​នេះ ហើយ​ Dybalaត្រូវសម្រប​ខ្លួន​ឡើង​វិញ​ ហើយ​ជា​ញឹក​ញាប់​មាន​ការ​ខកចិត្ត​ដោយ​សារ​បាន​ត្រឹម​អង្គុយ​មើល។

          ដោយ​មាន​ឱកាស​បង្ហាញមុខ​ត្រឹម​៧នាទី អំឡុង​ពេលJuvetus​ប្រកួត​ឈ្នះ​ក្រុម Sassuolo៣-០នាពេល​ថ្មីៗនេះ មាន​សេចក្តី​រាយការណ៍​ថា Dybala ត្រូវ​បាន​​ក្លឹប Real Madrid តាមទាក់ទងខណៈ​ក្លឹបនេះត្រៀម​រុះរើ​ក្រុម​ដែលមាន​វ័យ​ចំណាស់​នេះឡើងវិញ។

          សេចក្តី​រាយការណ៍​មួយ​លើកឡើង​ថា នាយក​ក្លឹប Real Madrid លោក Florentino Perez ជា​អ្នក​កោត​សរសើរ​​​Dybalaយូរ​មក​ហើយ​។គេជឿថា Real Madrid នឹង​ដាក់​សំណើ​ផ្ទេរ​កីឡាករ​រូបនេះ​នៅ​រដូវ​ក្តៅ​នេះ ​ដែល​អាចមាន​តម្លៃ​ផ្ទេរ​១២០​លានផោ

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab