លោក Bill Gates និយាយថា គាត់មិនសមនឹងមានទ្រព្យសម្បត្តិច្រើនមហាសាលទេ ព្រោះគាត់បង់ពន្ធជូនរដ្ឋតិចតួចណាស់ និងបន់ឱ្យរដ្ឋទារពន្ធខ្ពស់

លោក Bill Gates កាលពីថ្ងៃទី ១១ ខែកុម្ភៈបានអះអាង គាត់បានបង់ប្រាក់ពន្ធតិចតួចណាស់ ហើយគាត់មិនសមនឹងក្លាយជាអ្នកមានបែបនេះសោះ។

មហាសេដ្ឋីវ័យ ៦៣ ឆ្នាំរូបនេះ ដែលមានទ្រព្យសម្បត្តិ ៧៣ ពាន់លានដុល្លារ និយាយថា គាត់ និងពាណិជ្ជករដទៃទៀតគួរតែចូលរួមចំណែកបន្ថែមទៀត។

គាត់និយាយថា "ខ្ញុំបានបង់ប្រាក់ពន្ធ ១០ ពាន់លានដុល្លារ ប៉ុន្ដែខ្ញុំគួរតែបង់ឱ្យច្រើនជាងនេះទៀត។ ខ្ញុំធ្វើលើសពីច្បាប់ ប៉ុន្ដែខ្ញុំគិតថាអ្វីៗគួរតែមានភាពរីកចម្រើនបន្ថែមទៀត "។

ឪពុកកូនបីនាក់រូបនេះបង្កើតទ្រព្យសម្បត្តិមហាសាលរបស់គាត់ បន្ទាប់ពីបង្កើតក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៧៥។ ក្រុមហ៊ុនេះបច្ចុប្បន្ន គឺជាក្រុមហ៊ុនមានតម្លៃបំផុតលើលោក។

លោក Gates ដែលបានងាកចេញពីមុខតំណែងប្រចាំថ្ងៃរបស់គាត់ក្នុងឆ្នាំ ២០០៨ គឺជាមហាសេដ្ឋីមួយរូបដែលបានសន្យាថានឹងប្រគល់ទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ទៅបម្រើលើបុព្វហេតុល្អជាជាងប្រគល់ឱ្យកូនៗរបស់គាត់។

ជាមួយនឹងភរិយាអាយុ ៥៤ ឆ្នាំរបស់គាត់ គាត់បានដឹកនាំមូលនិធិ Bill & Melinda Gates ដែលបានប្តេជ្ញាចិត្ត ដើម្បីដោះស្រាយភាពក្រីក្រ និងជំងឺនៅក្នុងប្រទេសក្រីក្រ។

លោក Gates បានបន្ថែមថា "ខ្ញុំមិនសមនឹងទទួលបានទ្រព្យសម្បត្តិមហាសាលរបស់ខ្ញុំទេ។ គ្មាននរណាម្នាក់ធ្វើបានទេ។ វាបានមកតាមរយៈពេលវេលា សំណាង និងតាមរយៈមនុស្សដែលខ្ញុំបានធ្វើការជាមួយ។ ខ្ញុំពិតជាបានធ្វើការយ៉ាងលំបាក ហើយខ្ញុំគិតថា Software (កម្មវិធីកុំព្យូទ័រ) ជារបស់មានប្រយោជន៍ ប៉ុន្តែខ្ញុំបានទទួលប្រយោជន៍ពីរចនាសម្ព័ន្ធមួយផងដែរ"។

"ខ្ញុំមិនគិតថាការឱ្យលុយទៅកូនរបស់ខ្ញុំនឹងល្អសម្រាប់ពួកគេ ឬក៏ល្អសម្រាប់សង្គមនោះទេ"។

"ដូច្នេះបន្ទាប់ពីការប្រើប្រាស់មួយចំនួនរបស់ខ្ញុំ និងបន្ទាប់ពីលៃលុយមួយចំនួនសម្រាប់កូនៗ និងសម្រាប់បង់ពន្ធ លុយនៅសល់ទាំងប៉ុន្មានគឺបរិច្ចាគទៅអង្គការសប្បុរសធម៌ទាំងអស់"។

" Melinda និងខ្ញុំខំប្រឹងធ្វើការគ្រប់ពេល ដើម្បីធានាថាលុយទាំងនោះនឹងជួយដល់អ្នកដែលត្រូវការបំផុត"។

គាត់និយាយដូច្នេះ គឺគាត់រីករាយនឹងការដំឡើងពន្ធបន្ថែមទៀត។ នៅសហរដ្ឋអាមេរិក អាណាព្យាបាលអាចទុកលុយ ១១ លានដុល្លារឱ្យទៅអ្នកទទួលមរតករបស់ពួកគេដោយមិនជាប់ពន្ធនោះឡើយ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab