វេជ្ជបណ្ឌិតប្រាប់បច្ចេកទេសហាត់ប្រាណមួយប្រើពេលត្រឹម៣នាទី ជួយឱ្យលំហូរឈាមដើរស្រួលសព្វរាងកាយ

ជាធម្មតា ប្រសិនបើលំហូរឈាមដើរស្រួលសព្វរាងកាយរាល់ថ្ងៃ វានឹងជួយសម្រួលដល់ការបញ្ចេញកាកសំណល់ (លាមក) កាត់បន្ថយការឈឺខ្នងឈឺចង្កេះ ការគេងមិនលក់ ការទល់លាមក ការឈឺក្បាល និងសូម្បីឫសដូងបាតផងដែរ។ 

វិធីដើម្បីឱ្យលំហូរឈាមដើរសព្វរាងកាយមានច្រើនណាស់ ដូចជាការដើរ ៣០ នាទី រត់៥គីឡូម៉ែត្រ ឬ ហាត់ប្រាណផ្សេងៗទៀត ដែលចំណាយពេលយូរ និងអាចធ្វើឱ្យមនុស្សដែលរវល់ឆាប់ធុញទ្រាន់នឹងវិធីហាត់ប្រាណទាំងអស់នោះ ព្រោះគ្មានពេលគ្រប់គ្រាន់អនុវត្តវារាល់ថ្ងៃ។ 

សំណាងល្អ ពួកវេជ្ជបណ្ឌិតថៃបានណែនាំវិធីហាត់ប្រាណយ៉ាងងាយមួយមកចែកជូន ដោយប្រើពេលត្រឹម៣នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយលំហូរឈាមនឹងដើរស្រួលសព្វរាងកាយតែម្តង។ 

* របៀបហាត់៖
ផឹកទឹកក្តៅឧណ្ហៗមួយពែងតូចសិន រួចសឹមដេកលើឥដ្ឋ ដោយប្រើខ្នើយកើយផង តែកុំឱ្យខ្ពស់ពេក។ រួចហើយលើកដៃនិងជើងឡើងលើក្នុងមុំ ៩០ ដឺក្រេ គឺលើកតាមសម្រួល មិនបាច់ប្រឹងទេ ឱ្យបាន១នាទី។ រួចហើយដាក់ដៃនិងជើងចុះវិញ ដកដង្ហើមមួយៗ រួចសម្រាកប្រហែល ២០ វិនាទី បន្ទាប់មកអនុវត្តវិធីដដែលនេះ ២ ទៅ ៣ ឬ ៥ ដងទៀតជាការស្រេច។ សរុបគឺចំណាយពេលលើកដៃនិងជើងប្រហែល ៣ ទៅ ៥ នាទីប៉ុណ្ណោះ។ 

សម្គាល់៖ សម្រាប់អ្នកលើសឈាម គួរលើកដៃនិងជើងក្នុងមុំត្រឹម ៥០ ដឺក្រេបានហើយ ។ ប្រសិនបើហត់ខ្លាំងធ្វើត្រឹម ២ ដងក៏បានដែរ។ អនុវត្តពេលព្រឹកក៏បាន ថ្ងៃក៏បាន យប់ក៏បាន ឱ្យតែមានពេលទំនេរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...