adverise with khmeread 13a716ba 8095 4f84 b39b 71d6d3188c8c

ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន​ជិត​មួយ​គីឡូក្រាម

     ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌទួលគោក សហការ​ជាមួយ​អាជ្ញាធរ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ក្រោម​កិច្ចសម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ចុះបង្ក្រាប​សកម្មភាព ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់ Comfort បន្ទប់​លេខ​៤០៤ (​ជាន់​ទី​២) ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​២២​អា ផ្លូវ​លេខ​១១២ ក្រុមទី​១០ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដោយ​រឹបអូស​ថ្នាំ​៦​កញ្ចប់​ធំ ស្មើនឹង​ជាង​កន្លះ​គីឡូក្រាម​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ ទី​១-​ឈ្មោះ សុខ លីន ហៅ កក្កដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ពុំ​ស្គាល់​លេខ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ ទួលគោក និង​ទី​២-​ឈ្មោះ គឹម សុខ​ហៃ ហៅ ហៃ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ លេខ​៧​បេ ផ្លូវ​លេខ​១៣៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​

     ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​ថ្នាំញៀន​ជាង​កន្លះ​គីឡូក្រាម នង​ដកហូត ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ម៉ាក Poket Scal ចំនួន​០១​គ្រឿង ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ខ្សែក​លោហធាតុ​ស្លេក ០១​ខ្សែ​មាន​បន្តោង​រូប​ព្រះពុទ្ធ ដប​ទឹកបរិសុទ្ធ​កែច្នៃ​ជា​ឧបករណ៍ សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​០១ ក្បាល​កែវ​សំរាប់​ជក់​គ្រឿងញៀន​ចំនួន​០២ និង​ដង​កែវ​ចំនួន​៣​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់