កំពូលអាហារទាំង៧ ពិសាភ្លាមសម្រាលឈឺក្បាលភ្លែត

១. ទឹកដោះមានជាតិខា្លញ់ទាប ៖ បញ្ហាធំបំផុតដែលធ្វើឱ្យឈឺក្បាល គឺខ្សោះជាតិទឹក ដូច្នេះសូមរំលងជាតិអាល់កុល និងអាហារដែលមានជាតិប្រៃចេញដើម្បីរក្សាជាតិទឹក និងបង្ការឈឺក្បាល។ ហើយទឹកដោះមិនត្រឹមតែជារបស់ដែលផ្ដល់នូវជាតិទឹកនោះទេ វាថែមទាំងផ្ដល់ជាតិរ៉ែដល់រាងកាយរបស់អ្នកផងដែរ។

២. ត្រសក់ស្រូវផ្អែម ៖ ផ្លែឈើដែលសម្បូរនូវជាតិប៉ូតាស្យូម និងទឹក គឺអាចដោះស្រាយនូវបញ្ហាឈឺក្បាលរបស់អ្នកបាន។ ត្រសក់ស្រូវផ្អែម គឺជាផ្លែមួយដែលផ្ដល់អ្នកនូវជាតិទឹក និងជំរុញកម្រិតជាតិស្ករខ្វះក្នុងឈាមរបស់អ្នក ដែលជាមូលហេតុមួយផងដែរធ្វើឱ្យអ្នកឈឺក្បាល។

៣. ខ្លាញ់ត្រី ៖ ដើម្បីកាត់បន្ថយឈឺក្បាល អាហារដែលសម្បូរវីតាមីន B និងអាស៊ីតហ្វូលីក គឺមានប្រសិទ្ធភាពខ្ពស់។ ហើយពពួកត្រីធូណា និងត្រីសាម៉ុង គឺមានវត្តមានសារធាតុទាំងនោះ។

៤. ដំឡូងបារាំង ៖ ជាតិប៉ូតាស្យូមដូចដំឡូងបារាំង គឺមានវត្តមានសារធាតុនេះដល់ទៅ ៣៥ ភាគរយ។

៥. គ្រាប់សណ្ដែក ៖ ត្រឹមតែមួយពែងនៃគ្រាប់សណ្ដែក គឺមានជាតិម៉ាញ៉េស្យូមដល់ទៅ ២៥ ភាគរយ ដែលវាជួយជំរុញដល់លំហូរឈាម ដែលបង្កឱ្យអ្នកឈឺក្បាល។

៦. ទឹក ៖ មិនមែនទាល់តែអាហារនោះទេ ដែលជួយបំបាត់ឈឺក្បាល ការបង្គ្រប់ជាតិទឹកក៏ជួយអ្នកបំបាត់ឈឺក្បាលដែរ។

៧. ផ្លែឈើរី ៖ ផ្លែនេះផ្ទុកសារធាតុចម្រុះ ដែលបម្លែង Nitric Oxide ក្នុងឈាមរបស់អ្នក ដែលវាជួយបង្ការអ្នកកុំឱ្យឈឺក្បាល៕

adverise with khmeread

អ្នកនឹងចូលចិត្ត