រយៈពេល ៣ថ្ងៃ ៣យប់ ប៉ូលិសព្រហ្មទណ្ឌបញ្ចប់ការបង្រ្កាបករណីប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ១៥ករណី

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ូលិសខណ្ឌច្បារអំពៅ និងកម្លាំងប៉ូលិសខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា និង បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៧ នាក់ ដែលបានប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ ចំនួន ១៥ ករណី ក្នុងរាជធានីភ្នំពេញកន្លងមក។ 

​ប៉ូលិសនិយាយថា​ លទ្ធផលបង្ក្រាបនៅថ្ងៃទី ១០ និងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ក្នុងភូមិសាស្រ្តភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៩​ រួមមាន​៖

​ករណីទី១-  អំពើធាក់ប្លន់យកម៉ូតូមិនបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០២ និង ៣០ នាទី រំលងអធ្រាត្រ​។ ជនរងគ្រោះឈ្មោះ អ៊ុំ ថុន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរ បុគ្គលិកកាស៊ីណូណាហ្គារងរបួសលើ ផ្ទៃមុខ ដៃ និងជង្គង់​។ 

​ករណីទី២- ​ករណីយកអាវុធខ្លីម៉ាកBERETTA លេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូចំណុច ក្រោមស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ០៤ និង ៣០ នាទី ទៀបភ្លឺ។ ជនរងគ្រោះឈ្មោះ ណុប បូរាណ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន​ ស្នាក់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ១GN-៣២០៤។ 

​ករណីទី៣- ករណីយកអាវុធខ្លីម៉ាកBERETTA លេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ មិនបានសម្រេចនៅចំណុចតាមបណ្តោយវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៣ទៀបភ្លឺ។ 

​ករណីទី៤- ករណីយកអាវុធខ្លីម៉ាក BERETTA លេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូនៅចំណុច ជិតវត្តកោះក្របី ផ្លូវលំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០២ និង៣០ នាទី ទៀបភ្លឺ។ 

​ករណីទី ៥- ករណីឆក់ទូរសព្ទ័ដៃម៉ាក iPhone X ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ៧៤១ ផ្លូវព្រះមុន្នីវង្ស ក្រុម១០ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង១១ និង ៤៥ នាទីយប់។ ជនរងគ្រោះឈ្មោះ សួន ហុក ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ សិង្ហបូរី កាន់លិខិតឆ្លងដែនលេខ E៥៥៩៤១៥៤F ស្នាក់នៅផ្ទះជួលលេខ ៤៧អឺ០ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ អ្នកគ្រប់គ្រង។ សម្ភារៈបាត់បង់ទូរសព្ទដៃម៉ាក iPhone X ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង។ 

​ករណីទី៦ -ករណីឆក់ទូរស័ព្ទដៃ ស្ថិតនៅចំណុច មុខផ្សារទួលទំពូង ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧និង៣៤នាទី យប់។ 

​ករណីទី៧ -ករណីឆក់ទូរសព្ទ័ដៃម៉ាក iPhone 6Plus ពណ៌ ខ្មៅ នៅចំណុចចំហៀងទូរគមនាគមន៍កម្ពុជា ផ្លូវព្រះសីហនុ មណ្ឌល១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៨និង ៣០ នាទីយប់។ 

​ករណីទី៨- ករណីឆក់យកទូរស័ព្ទដៃម៉ាក Oppo F៩ ពណ៌ ក្រហមស្ថិតនៅចំណុចស្តុប បូកគោ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង៩យប់។ 

​ករណីទី៩-ករណីឆក់ ទូរស័ព្ទដៃ ម៉ាក Oppo F៧ ពណ៌នៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង៩យប់។ 

​ករណីទី១០-ករណីឆក់ទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ ខ្មៅ​ នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់  ខណ្ឌចំការមនកាលពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១០យប់។ 

​​ករណីទី១១-ករណីឆក់ទូរស័ព្ទដៃ ម៉ាក iPhone 6plus ពណ៌ ខ្មៅ នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ៨និង៣០នាទីយប់។ 

​ករណីទី១២-ករណីឆក់ទូរស័ព្ទដៃ ម៉ាក iPhone 6plus ពណ៌ស នៅចំណុចស្ថានទូតបារាំង ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង៨ និង៣០នាទីយប់។ 

​ករណីទី១៣- ករណីឆក់ទូរស័ព្ទដៃ ម៉ាក Oppo F7ពណ៌ មិនចាំកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១០យប់។ 

​ករណីទី១៤- ករណីឆក់ទូរស័ព្ទដៃ ម៉ាក iPhone 6plus ពណ៌ស នៅចំណុច ភ្លើងស្តុប៤២ជាន់ ផ្លូវព្រះមុនីវង្សកែង ផ្លូវ ព្រះសីហនុ សង្កាត់បឹងព្រលឹត  ខណ្ឌ៧មករាកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង៩និង៣០នាទី យប់។ 

​ករណីទី១៥ -ករណីឆក់យកទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ខ្មៅចំណុចចំហៀងសាលាទួលទំពូង ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង ខណ្ឌចំការមន កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង៨ និង៣០នាទីយប់។

​ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ មឿន កក្កដា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ និស្សិតឆ្នាំទី២ វិទ្យាស្ថានបច្ចេកទេសព្រះកុសមៈស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ២ និង ៣០ នាទី នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​, ២-ឈ្មោះ ផាត់ ដារ៉ាវីត ភេទ ប្រុស អាយុ ១៧ ឆ្នាំ 
មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យព្រែកឯង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០២ និង ៣០ នាទី នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និង៣-ឈ្មោះ ឡេះ ហ្វាហ្វី ហៅ ហ្វី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៧ និង ៣០ នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ 
៤-ឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិកធនាគារក្រេប៉ូ គ្រួសាររីករាយ​ ស្នាក់នៅបន្ទប់ជួលផ្ទះលេខ ៥៤៦ ផ្លូវលេខ ៣៧១ ភូមិ ម័រ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ។ ឃាត់ខ្លួនថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១០យប់ នៅចំណុចបន្ទប់ជួលផ្ទះលេខ ៥៤៦ ផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ៥-ឈ្មោះ សឿន សានវិសុខ ភេទ ប្រុស ២១ ឆ្នាំ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលកម្សាន្តរ៉ុកស្នាក់នៅ ផ្ទះជួលគ្មានលេខ  ផ្លូវលំ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ ឃាត់ខ្លួននៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចផ្ទះជួលគ្មានលេខ  ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ៦-ឈ្មោះ ញឹម សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្កកណ្តាលឃាត់ខ្លួនថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និង៧-ឈ្មោះ ស៊ុន សុភក្រ្តា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ឃាត់ខ្លួនថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង១២ និង ១០ នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ 

​វត្ថុតាងចាប់យករួមមាន​ ម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ផ្កាឈូក ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ១GQ ៧២១១ ចាប់យកពីឈ្មោះ មឿន កក្កដា,ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំ ពាក់ស្លាកលេខ កណ្តាល១O-៧០២៦ ចាប់យកពីឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ,អាវុធខ្លីម៉ាក BERETTA លេខ ១៨២៩៨ ចំនួន ០១ ដើម ប្រើហ្គាស បាញ់គ្រាប់ឃ្លីកង់ គ្មានបង់ ចំនួន ០១ ដើម ចាប់យកពីឈ្មោះ សឿន សានវិសុខ។ ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៣៧៣៩៧១ ពាក់ស្លាកលេខភ្នំពេញ១HI-៣៧៤៥ ចាប់យកពីឈ្មោះ ស៊ុន សុភក្រ្តា, ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខតាកែវ១P-៧៩៦០ ចាប់យកពីឈ្មោះ ស៊ុន សុភក្រ្តា។ 

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab