adverise with khmeread Real madrid v celta vigo

Zidane បាញ់​អ្នកគាំទ្រ Real Madrid ដែល​ចង់​ឲ្យ​លក់ Ronaldo

​    ​Zidane បាន​បាញ់​អ្នកគាំទ្រ Real Madrid បន្ទាប់ពី​តារាបាល់ទាត់ Chrisiano Ronaldo ត្រូវបាន​អ្នកគាំទ្រ​ចំអក​នៅ​ទឹកដី Bernabeu​។​

​    ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ ត្រូវបាន​ចំអក​ដោយ​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​អំឡុងពេល​តង់​ទីមួយ​ពេល​ប៉ះ Celta Vigo​។​

​    ​កីឡាករ​សញ្ជាតិ Portugal រូបនេះ​បាន​ញញឹម​ឡើងវិញ​បន្ទាប់ពី​ស៊ុត​ចូល​បួន​គ្រាប់​តែម្នាក់ឯង ដោយ​យកឈ្នះ Celta Vigo ក្នុង​លទ្ធផល ៧​ទល់នឹង​១​។​

​    ​Zidane បាន​ឆ្លើយតប​ទៅនឹង​ក្រុមអ្នកគាំទ្រ Real Madrid ដែល​ចង់​ឲ្យ Ronaldo ចេញ​នៅ​ចុងរដូវ​កាល​នេះ​ថា​៖

​    ​"​មាន​អ្នកគាំទ្រ​ណា​ចង់​ឲ្យ​លក់ Ronaldo ទេ​? ល្អ ខ្ញុំ​មិន​ធ្វើ​វា​នោះឡើយ ហើយ​ខ្ញុំ​គឺជា​គ្រូបង្វឹក​។ នៅពេលដែល​ស្នូរ​កញ្ចែ​បាន​ផ្លុំ​បញ្ចប់​ការប្រកួត ពួកគេ​ធ្លាប់បាន​ធ្វើបែបនេះ​ដាក់​ខ្ញុំ​ដែរ​...​និង​ឥឡូវ​ធ្វើ​ដាក់​គ្រប់គ្នា​ទាំងអស់​"​។​

​    ​"​សំណួរ​មិនអាច​ចោទសួរ​តែ​លើ​កីឡាករ​ណា​ម្នាក់​ជាក់លាក់​នោះឡើយ សំខាន់​អ្នកគាំទ្រ​ត្រូវតែ​ចង់ឱ្យ​កីឡាករ​ខ្លួន​ខំប្រឹង​លេង​។ អ្នកគាំទ្រ​ត្រូវ​ចេះ​ស្រឡាញ់​កីឡាករ​រៀងរាល់ថ្ងៃ​"៕  

adverise with khmeread
ប្រភព៖ Mirro

មតិយោបល់