ញាក់សាច់! អ្នកភូមិអាហ្វហ្គានីស្ថានប្រើគ្រាប់មីស៊ីលមិនទាន់ផ្ទុះជំនាន់សូវៀតមកសង់ផ្ទះ និងស្ពាន

ប្រជាជនក្នុងភូមិ Qezelabad ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានរស់នៅជាច្រើនឆ្នាំជាមួយនឹងគ្រាប់មិនទាន់ផ្ទុះសាងសង់ចូលទៅក្នុងជញ្ជាំងផ្ទះ ពិដានផ្ទះរបស់ពួកគេ និងសូម្បីតែស្ពានឆ្លងក្នុងភូមិ។

បន្ទាប់ពីទ័ពសូវៀតបានដកចេញពីអាហ្វហ្គានីស្ថានកាលពី ៣០ឆ្នាំមុន ក្រោយសង្គ្រាមរ៉ាំរ៉ៃជាងមួយទសវត្សរ៍ អ្នកភូមិមួយនេះមិនមានលទ្ធភាពទិញសម្ភារៈផ្គតផ្គង់លំនៅដ្ឋានរបស់ពួកគេឡើយ។

ពួកគេបានប្រើប្រាស់នូវអ្វីដែលពួកគេអាចប្រទះឃើញ ក្នុងនោះរួមមានគ្រាប់មីស៊ីលដែលបន្សល់ទុកដោយទ័ពសូវៀត។

បច្ចុប្បន្នក្រុមដោះមីនកំពុងបំពេញការងារដើម្បីយកគ្រាប់មិនទាន់ផ្ទុះទាំងនោះចេញពីភូមិ។ នេះបើយោងតាមវីដេអូឯកសាររបស់ភ្នាក់ងារសារព័ត៌មាន BBC លោក Aulyia Atrafi ដែលបានផ្តិតទិដ្ឋភាពផ្ទាល់នៅទីនោះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab