ប៉ូលិសខេត្តត្បូងឃ្មុំ បានប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះម្នាក់បានបើកម៉ូតូដួលស្លាប់ខ្លួនឯង

ត្បូងឃ្មុំ ៖ ប៉ូលិសខេត្តត្បូងឃ្មុំ បានប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះជាបន្ទាន់ បន្ទាប់ពីបុរសម្នាក់បានបើកម៉ូតូដួលស្លាប់ខ្លួនឯង​ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៦ និង០៧ នាទីយប់នៅចំណុចឡូត៏កៅស៊ូ ៤.១០ C ស្ថិតនៅភូមិ៣.១០ សង្កាត់សួង ក្រុងសួង។

ប៉ូលិសនិយាយថា​ ក្រោយទទួលបានព័ត៌មានជំនាញខាងលើ​ កម្លាំងប៉ូលិស បានចុះដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះដេកស្លាប់ នៅលើថ្នល់កៅស៊ូ។ ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ គ្មានអត្តសញ្ញាណបណ្ណគ្មានទូរស័ព្ទគ្មានអ្វីសម្គាល់ឡើយ, ពាក់អាវដៃវែង ពណ៌ប្រផេះ ឆ្នូត ខោជើងវែង ពណ៌ដី ម៉ូតូសេ ១២៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ផ្លាកលេខ ព្រះវិហារ 1A-6705 ស៊េរី ២០១២។

​ប៉ូលិសបានបញ្ជាក់ថា​ ប្រសិនបងប្អូនណាស្គាល់សូមទំនាក់ទំនងទៅអធិការដ្ឋានក្រុងសួងទូរស័ព្ទលេខ 097 77 80 035៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab