adverise with khmeread 1

ទាំងនេះ​គឺជា​រឿង​ដែល​កើតឡើង​ចំពោះ​រាងកាយ​របស់​អ្នក​នៅពេល​ទទួលទាន​ស៊ុត ២ គ្រាប់​រាល់ថ្ងៃ​

    ​លទ្ធផល​ស្រាវជ្រាវ​ជាច្រើន​បាន​សន្និដ្ឋានថា ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​រកឃើញ​ក្នុង​ស៊ុត​លឿង​បង្ក​ឱ្យ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ធម្មជាតិ​ក្នុង​រាងកាយ​កើនឡើង​តាមរបៀប​មិនល្អ​ដល់​សុខភាព​។ ទោះយ៉ាងណា ការសន្និដ្ឋាន​នេះ​ពុំ​ទទួលបាន​ការឯកភាព​នោះទេ ខណៈ​ការសិក្សា​ថ្មីៗ​ជាច្រើន​បាន​រកឃើញថា ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ធម្មជាតិ ដែល​រាងកាយ​របស់​អ្នក​ផលិត​បាន នឹង​ថយចុះ​ការផលិត​របស់​វា​ដោយ​ឯកឯង នៅពេល​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​លពី​អាហារ​ត្រូវបាន​ណែនាំ​ដល់​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​។

​    ​ក្រៅពីនេះ កូ​ឡេ​ស្ទើ​រ៉ូ​ល​ក្នុង​ស៊ុត​លឿង​មាន​ឥទ្ធិពល​ដ៏​សំខាន់​លើ​សមត្ថភាព​រាងកាយ​ក្នុងការ​បង្កើត​អ័រម៉ូន Testosterone, អ័រម៉ូន Estrogen និង អ័រម៉ូន Cortisol​។ ការសិក្សា​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Autority Nutrition ដែល​ក្នុងនោះ​ប្រធានបទ​និយាយ​ពី​ការ​ទទួលទាន​ស៊ុត​ពី ១ ទៅ ៣ គ្រាប់​ក្នុង​មួយថ្ងៃ បាន​រកឃើញថា ៧០% នៃ​ប្រជាជន​ដែល​ទទួលទាន​ស៊ុត​ពុំមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ធម្មជាតិ​ក្នុង​រាងកាយ​នោះទេ ហើយ​ចំពោះ មនុស្ស ៣០% ផ្សេងទៀត ការប្រែប្រួល​នៃ​LDL (​កូ​ឡេ​ស្ទើ​រ៉ូ​ល​មិនល្អ​) បានកើត​ឡើង​។
​    ​ពេល​ទទួលទាន​ស៊ុត​លឿង ម៉ូលេគុល​តូចៗ​របស់​រាងកាយ​ត្រូវបាន​ពង្រីក​ខ្លួន ដែល​ជួយ​កាត់បន្ថយ​ការគំរាមកំហែង​ដល់​សុខភាព​គួរឱ្យកត់សម្គាល់​។ មនុស្ស​មួយចំនួន​តូច​ដែល​ទទួលផល​ប៉ះពាល់​ពី​ការទទួល​ទាន​ស៊ុត​រាល់ថ្ងៃ​គឺ​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ក្នុងនោះ​ពួកគេ​បាន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។

​     ទំនាក់ទំនង​អវិជ្ជមាន​ដែល​ទាក់ទង​ជាមួយ​ស៊ុត​ត្រូវបាន​ទាត់ចោល ព្រោះ​គុណប្រយោជន៍​របស់​វា​មាន​ឥទ្ធិពល​វិជ្ជមាន​ច្រើន​ដល់​សុខភាព​របស់​យើង​។

​    ​ស៊ុត​ផ្តល់ឱ្យ​រាងកាយ​នូវ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់បំផុត និង​សារធាតុចិញ្ចឹម​ដែល​គេ​មិនសូវ​ស្គាល់ ឈ្មោះថា Choline ដែលមាន​សារៈសំខាន់​ណាស់​សម្រាប់​ការបំពេញ​មុខងារ​ខួរក្បាល​។ វីដេអូ​ខាងក្រោម​និយាយ​អំពី​សារធាតុចិញ្ចឹម​ល្អៗ​ជាច្រើន ដែល​រកឃើញ​ក្នុង​ស៊ុត រួមមាន វីតាមីន កាល់​ស្យ៉ូ​ម អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី និង​ពន្យល់​លម្អិត​ផងដែរ​អំពី​អត្ថប្រយោជន៍​របស់​ស៊ុត​ចំពោះ​ឆ្អឹង ភ្នែក សក់ និង​ក្រចក​។​

​    ​ចាប់ផ្តើម​ទទួលទាន​ស៊ុត (​ស៊ុត​សរីរាង្គ​) ឱ្យបាន​ទៀត​ទាត់​ពី​ឥឡូវ​ទៅ​ដើម្បី​ជំរុញ​អារម្មណ៍​ស្រស់ស្រាយ រក្សា​ទម្ងន់​ឱ្យមាន​ស្ថេរភាព និង​រក្សា​ភាពឆ្អែត​បានយូរ​ពេញ​មួយថ្ងៃ​។ ស៊ុត ១ ទៅ ២ គ្រាប់​ក្នុង​មួយថ្ងៃ​គឺមាន​សុវត្ថិភាព​បំផុត​សម្រាប់​រាងកាយ ហើយ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដូចដែល​បាន​រៀបរាប់​ខាងលើ​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់