ភ្លើងឆេះឃ្លាំងក្រដាស់អេតចាយមួយកន្លែងនៅស្រុកកោះធំ

កណ្ដាល​ ៖​ ឃ្លាំងក្រដាស់អេតចាយមួយកន្លែងត្រូវអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យក្រដាសមួយចំនួនរងការខូចខាតបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល​។

ប៉ូលិសនិយាយថា ឃ្លាំងអេតចាយដែលត្រូវអគ្គីភ័យឆាបឆេះ ជារបស់ឈ្មោះ ឈឿន ប៊ុនឆន ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ហើយការឆេះនេះបណ្តាលឱ្យ ក្រដាសមួយចំនួនទទួលរងការខូចខាតទាំងស្រុង។

​ប៉ូលិសបន្ដថា នៅមុនពេលកើតហេតុ កម្មករនៅឃ្លាំងក្រដាសអេតចាយកំពុងដឹកស្តុកបញ្ជូនចេញចូលជាធម្មតា។ ខណៈកម្មករកំពុងធ្វើការក៏ស្រាប់តែមានអណ្ដាតភ្លើងចេញពីគំនរក្រដាសក្នុងឃ្លាំង ហើយក៏បានឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ 

​ភ្លាមនោះក៏មានការផ្អើលឆោឡោ និងរាយការណ៍ជូនកម្លាំងប៉ូលិសស្រុកកោះធំ ចុះអន្តរាគមន៍យករថយន្ដពន្លត់អគ្គីភ័យទៅពន្លត់ រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបអគ្គីភ័យរលត់ទាំងស្រុង។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នៅឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab