បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធដួលខ្លួនឯងបណ្តាលឱ្យរបួសធ្ងន់ទាំងពីរនាក់

​ព្រៃវែង ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធដួលដោយខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់ដែល គ្រោះថ្នាក់ខាងលើកើតទ្បើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង១២ និង២៥នាទីយប់ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

​ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BQ-1002 បើកបរដោយឈ្មោះ ម៉ៅ សុភា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចេក ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ លុះមកដល់ចំណុចខាងលើ បានដួលដោយខ្លួនឯង នៅលើទ្រូងផ្លូវ  បណ្តាលឱ្យរបួសទាំង ២នាក់ គឺ១-អ្នកបើកបរ របួសបាក់ដៃឆ្វេង និង២-ឈ្មោះ គុម ស្រីតូច ភេទស្រី អាយុ ២១ឆ្នាំ ត្រូវជាប្រពន្ធជិះពីក្រោយ របួសបាក់ជើងខាងឆ្វេង។ មូលហេតុវាក់អើជាមួយរថយន្តហើយជាន់ហ្វាំងរអិល ធ្លាក់ចូលជើងទេរថ្នល់ បណ្តាលឱ្យដួលតែម្តង។

បច្ចុប្បន្នជនរងគ្រោះទាំងពីរ សមត្ថកិច្ចបាន បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក។ ម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកំពង់ត្របែក៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16