លោក Keisuke Honda ធ្វើឱ្យអ្នកកាសែតដាច់ផ្ងារតូងជាមួយពាក្យមួយម៉ាត់ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍មួយនៅអូស្ត្រាលី!

តារាបាលទាត់ដ៏ល្បីឈ្មោះរបស់ជប៉ុន និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានបង្កឱ្យមានការភ្ញាក់មួយក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍មួយនៅប្រទេសអូស្ដ្រាលីកាលពីសប្ដាហ៍មុន នៅពេលគាត់ប្រកបពាក្យ "Fact" ចេញពាក្យ "F**k"។

នៅពេលកំពុងនិយាយទៅកាន់អ្នកកាសែតកាលពីសប្ដាហ៍មុន Honda បានប្រាប់ទៅអ្នកកាសែតថា "ខ្ញុំត្រូវមើលថែខ្លួនឯង។ វាអាក្រក់ ប៉ុន្ដែវាគឺជាការពិត ហើយវា..."។ នៅពេលនោះមនុស្សគ្រប់គ្នានាំគ្នាស្ងាត់មួយភ្លែត ដោយគ្រូបង្វឹកលោក Kevin Muscat ក៏បានមកកែសម្រួលពាក្យរបស់ Honda ថា "Fact. Fact issue"។

នៅពេលនោះ Honda ជឿថា គាត់ប្រកបពាក្យខុស។ អ្វីដែលអ្នកកាសែតស្ដាប់ឮ Honda និយាយគឺ ពាក្យ "Fuck" មិនមែនពាក្យ "Fact" ឡើយ៕


 

adverise with khmeread