ប៉ូលិសស្រុកមេមត់ចាប់ខ្លួនជនជាប់ចោទម្នាក់តាមដីកា​ ហើយឆែករកឃើញថ្នាំញៀនថែមទៀត

ត្បូងឃ្មុំ​ ៖​ កម្លាំងប៉ូលិសជំនាញស្រុកមេមត់ បានឃាត់ខ្លួនមុខសញ្ញាមានដីកាបង្កាប់ឱ្យចាប់ខ្លួនជនជាប់ចោទម្នាក់ នៅចំណុចភូមិរោងចក្រ ឃុំត្រមូល ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០ និង០៥នាទីពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន​ ហើយឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ថែមទៀត។ 

ប៉ូលិសនិយាយថា​ ជនជាប់ចោទឈ្មោះ ឈុត វីន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដកពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ   ត្រូវបានកម្លាំងប៉ូលិសជំនាញស្រុកមេមត់​ ចុះអនុវត្តដីកាលេខ០២ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដែលចេញដោយលោកឡុច ឡៅ ចៅក្រមស៊ើមសួរ អមសាលា ដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យចាប់ខ្លួខជនជាប់ចោទឈ្មោះ ឈុត វីន ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិដកពរ ឃុំទ្រៀក ស្រុកមេ​មត់ ខេត្តត្បូងឃ្មុំ។ 

ដោយមានការឯកភាពពីលោកឧត្តសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការឆែកឆេរលំនៅដ្ឋានឈ្មោះ ផុន រតនា ដោយមានអាជ្ញាធរមូលដ្ឋានចូលរួម ជាលទ្ធផលឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស សង្ស័យថា ថ្នាំញៀនចំនួន០១កញ្ចប់។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់និងនាំខ្លួនមកអធិការដ្ឋានប៉ូលិសស្រុកមេមត់ ដើម្បី បំពេញបែបបទ បញ្ជូនទៅសាលាដំបូកចាត់ការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab