adverise with khmeread 506418946

ស្ថិតិ​បង្ហាញថា Morgan Schneiderlin គឺជា​កីឡាករ​សំខាន់​របស់​បិសាច​ក្រហម​

​    ​ក្នុង​រដូវ​កាល​ដ៏​លំបាក​សម្រាប់ Manchester United កីឡាករ Morgan Schneiderlin តែងតែ​បរាជ័យ​ក្នុងការ​បង្ហាញ​ទម្រង់​លេង ដែល​ធ្វើឱ្យ​ខ្លួនគេ​មានតម្លៃ​ផ្ទេរ​មក Old Trafford ចំនួន ២៥ លាន​ផោន​។

​    ​កីឡាករ​សញ្ជាតិ​បារាំង​ចង់​ចាកចេញ​យ៉ាងខ្លាំង​ទៅ​ក្លឹប Shouthampton កាលពី​រដូវក្ដៅ​មុន ហើយ​បិសាច​ក្រហម​បានឃើញ​ការ​ប្រជែង​ទិញ​ខ្សែបំរើ​រូបនេះ​ពី​សំណាក់​គូប្រជែង Arsenal ផងដែរ​។​

​    ​ដូច​កីឡាករ​ចំណូល​ថ្មី​ដែល​ទិញ​ចូល​ដោយ​លោក Van Gaal អ៊ីចឹង​ដែរ Schneiderlin បាន​បរាជ័យ​ក្នុងការ​បង្ហាញ​សមត្ថភាព​ដ៏​ទាក់ទាញ​នៅ​ទឹកដី​បិសាច​ក្រហម នៅពេលដែល​លេង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ហូ​ឡង់​ដ៏​តឹងរ៉ឹង​រូបនេះ​។​

​    ​យ៉ាងណាមិញ ត្រឡប់​មើល​លទ្ធផល​ដោយ​គ្មាន​ការបង្ហាញ​ខ្លួន​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ​ឡើងវិញ ឃើញថា​កីឡាករ Scheiderlin បាន​ក្លាយជា​កីឡា​សំខាន់​របស់ Man Utd នៅក្នុង​រដូវ​កាល​លើកដំបូង​របស់គាត់​នៅ​ក្លឹប​មួយ​នេះ​។​

​    ​ដោយ​គ្មាន​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ Man Utd បាន​ចាញ់​សឹង​ពាក់កណ្ដាល​នៃ​១៨​ការប្រកួត​ទៅហើយ ប៉ុន្ដែ​ពួកគេ​ចាញ់​តែម្ដង​រៀងរាល់​១៣​ប្រកួត​គិត​ជា​មធ្យម​ពេល​មាន Scheiderlin លេង​ជាមួយ​។​

​    ​ស្ថិតិ​នៅពេល​មាន Schneiderlin ចាញ់​២​ប្រកួត​ក្នុងជំនួប​២៦​ការប្រកួត​។ ស្ថិតិ​នៅពេល ដែល​គ្មាន Schneiderlin ចាញ់​៨​ប្រកួត​ក្នុងជំនួប​១៨​ការប្រកួត​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់