ត្បូងឃ្មុំ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ ស្រុកពញាក្រែកបានឃាត់ជនសង្ស័យម្នាក់ កាលពីថ្ងៃ១៤កុម្ភៈឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីរសៀល បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីឈ្មោះអាណាព្យាបាលជនរងគ្រោះ ថា នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨យប់ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើអនីតិជន អាយុ១២ឆ្នាំ បានសម្រេច នៅចំណុចភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ទិត្យ ណាក់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ បានធ្វើសកម្មភាពចាប់រំលោភទៅលើ ជនរងគ្រោះឈ្មោះ ន- ស-រ- ភេទស្រី អាយុ១២ឆ្នាំ ជាតិខ្មែរ ទាំង០២នាក់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយពីបានទទួលព័ត៌មាន និងពាក្យបណ្តឹងភ្លាមនោះកម្លាំងប៉ូលិសជំនាញស្រុកពញាក្រែក បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
