បញ្ជូនជនសង្ស័យជនជាតិចិន២នាក់ ទៅសាលាដំបូងខេត្ត​ ពាក់ព័ន្ធករណីលួច

​ព្រះសីហនុ​ ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន២នាក់ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ហើយបានឃុំខ្លួន​នៅថ្ងៃទី១៤ កុម្ភៈ ២០១៩ ពាក់ព័ន្ធករណីលួចសម្ភារៈអគ្គិសនី (ត្រង់ត្វូ) កាលពីថ្ងៃទី១១ កុម្ភៈ ២០១៩ នៅចំណុចអាហារដ្ឋាន និងផ្ទះសំណាក់ម៉ាលីប៊ូស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យទី១ឈ្មោះ ល័រ ជៀន​ ជនជាតិចិនភេទប្រុសអាយុ៣៦ឆ្នាំមុខបរអាជីវករ និងទី២ ឈ្មោះ ឡុង គុណ ជនជាតិចិន ភេទប្រុស អាយុ៣១ឆ្នាំ។ ជនសង្ស័យមានស្រុកកំណើតនៅប្រទេសចិន​ បច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី១១ កុម្ភៈមកម្ល៉េះ។ វត្ថុតាងរួមមានរថយន្តម៉ាក MERCEDES ១២កៅអី ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០៤គ្រឿង ដែលជនសង្សយ័ប្រើប្រាស់ជាមធ្យោបាយ។ 

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab