រថយន្តបើកកៀរម៉ូតូខ្ទាតមនុស្សចូលកង់ក្រោយកិននារីម្នាក់បាត់បង់ជីវិត

​ពោធិ៍សាត់​ ៖​ ស្រ្តីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនៅលើផ្លូវជាតិលេខ៥បណ្តាលឱ្យអ្នកជិះម៉ូតូដួលខ្ទាតចូលកង់ក្រោយរថយន្ត និងកិនស្លាប់កាលពីវេលាម៉ោង៩ និង០៣នាទីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

​សមត្ថកិច្ចនិយាយថា​ ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក វេវពណ៌ ខ្មៅពាក់ស្លាក លេខបាត់ដំបង 1S-0416 បើកបរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចមុខផ្ទះលោក ជា សេង ស្ថិតក្នុងភូមិឃុំខាងលើស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ានដាយពណ៌សពាក់ស្លាក លេខកំពង់ធំ 3A-0285 ធ្វើដំណើរស្របទិសគ្នាបានកៀរម៉ូតូបណ្តាលឱ្យដួលខ្ទាតអ្នករួមដំណើរម្នាក់ចូលកង់ក្រោយ រថយន្តកិនស្លាប់តែម្តង។ 

​ភ្លាមៗនោះសមត្ថកិច្ខចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះស៊ុន សុផាត ភេទប្រុស អាយុ​៣១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមទាំងវត្ថុតាងយកមកកាន់ប៉ុស្តិ៍រដ្ឋបាលបឹងខ្នារដើម្បីចាត់ការតាមផ្លូវច្បាប់។

​ចំណែកជនរងគ្រោះទី១-ឈ្មោះ ម៉ៅ គ្រឿម ប្រុស អាយុ៥៨ឆ្នាំ ជាអ្នកបើកបរម៉ូតូរងរបួសស្រាល និងទី២-ឈ្មោះ ទូច សៀប ភេទស្រី អាយុ៥០ឆ្នាំ​ អ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើត ហេតុ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab