adverise with khmeread 1

កីឡាការិនី Watson បំបាក់​តារា​តេ​ន្នី​ស Flipkens ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ WTA នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​

​កីឡាការិនី​វាយ​តេ​ន្នី​ស Heather Watson បាន​បំបាក់​គូប្រកួត​របស់ខ្លួន​ដើម្បី​លើក​ពាន WTA ទី​បី​របស់​នាង ហើយ​នេះ​ក៏​ជា​ជ័យជម្នះ​លើកដំបូង​ទៅលើ នាង Kirsten Flipkens ផងដែរ​។​

​តារា​វាយ​តេ​ន្នី​ស​លំដាប់​លេខ​ពីរ​ចក្រភព​អង់គ្លេស​រូបនេះ​ឈ្នះ​ក្នុង​កម្មវិធី Monterrey Open ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​កដោយ​បំបាក់​តារា​វាយ​តេ​ន្នី​ស​ប៊ែ​ល​ហ្សិ​ក​លំដាប់​លេខ ៧៣ របស់​ពិភពលោក​ក្នុង​លទ្ធផល ៣-៦ ៦-២ និង ៦-៣​។​

​គួរបញ្ជាក់​ផងដែរ​ថា នាង Watson បានឈ្នះ​ពាន​នៅក្នុង​កម្មវិធី Japan Open ក្នុង​ឆ្នាំ ២០១២ និង កម្មវិធី Hobart International កាលពី​ឆ្នាំមុន​ផងដែរ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់