មិនសរសើរមិនបានមែន! ប៊ិះស្លាប់ម្តងហើយនៅមិនរៀង រឹតតែជះលុយថែមទាំងម៉ឺនៗលើការវះកាត់កែកុនមួយតួខ្លួនឱ្យដូច "តុក្កតាសិចមានជីវិត"

បន្ទាប់ពីការវះកាត់លើកទីពីរ នាងបានដឹងខ្លួនថាភាពរីករាយដែលនាងទទួលបាននៅក្រោយពេលវះកាត់នោះ បានចង្អុលបង្ហាញថា ការវះកាត់កែកុនបានក្លាយទៅរបស់ញៀនមួយរបស់នាង ដោយធ្វើឱ្យនាងលែងខ្វល់ពីហានិភ័យសុខភាពដែលនាងត្រូវប្រឈម។

តារាបង្ហាញម៉ូតលើ Webcam ឈ្មោះ Amanda Ahola អាយុ ២២ ឆ្នាំមកពីទីក្រុង Jyväskylä របស់ហ្វាំងឡង់ហាក់មិនបារម្ភអំពីផលវិបាកធ្ងន់ធ្ងរមួយចំនួនដែលបានកើតឡើងអំឡុងការវះកាត់កែសម្ផស្សលើកទីបីរបស់នាង ដែលស្ទើរតែឆក់យកជីវិតនាងនោះទេ។ នាងមានឆន្ទៈបន្តទៅមុខទៀតដើម្បីសម្រេចគោលដៅរបស់នាងក្នុងការក្លាយជា "តុក្កតាសិចមានជីវិត"។ នាងនិយាយបែបនេះនៅពេលបើកឆាកកម្មវិធី Botched របស់ទូរទស្សន៍ E! កាលពីរាត្រីថ្ងៃពុធទី១៣កុម្ភៈ។

ពេលលើកឡើងអំពីការសន្លប់ជាច្រើនថ្ងៃបន្ទាប់ពីការវះកាត់លើកទីបីនៅប្រទេសលីទុយអានី នាងបាននិយាយថា "ខ្ញុំពិតជាប៊ិះស្លាប់មែនប៉ុន្តែសូម្បីបន្ទាប់ពីជួបបទពិសោធន៍ប៊ិះស្លាប់បែបនេះក្តី ខ្ញុំនៅតែញៀននឹងការកែសម្ផស្សដូចកាលពីមុនដដែល"។ 

បន្ទាប់ពីការវះកាត់ពង្រីកដោះលើកដំបូងបានធ្វើឱ្យនាងមានអារម្មណ៍រីករាយដូចហោះនៅលើមេឃ នាងបានដឹងខ្លួនឯងថាវាជាការញៀនរបស់នាង ដោយធ្វើឱ្យនាងជ្រើសរើសយកការវះកាត់ច្រើនឡើងៗ ដែលគំនិតនេះនាងចាប់ផ្តើមគិតដំបូងគឺពេលកំពុងរៀននៅវិទ្យាល័យ។

Amanda និយាយថា "បន្ទាប់ពីវះកាត់ពង្រីកដោះជាលើកទីពីរ វាបានបង្ហាញយ៉ាងច្បាស់ថាខ្ញុំបានញៀននឹងការវះកាត់ ពីព្រោះខ្ញុំបានដឹងថាការវះកាត់ធ្វើឱ្យខ្ញុំសប្បាយរីករាយកម្រិតណា។ ខ្ញុំអាចនិយាយបានថា ការវះកាត់កែសម្ផស្សគឺប្រសើរជាងការរួមភេទ...ប្រសើរជាងឆ្ងាយណាស់"។

គិតរហូតមកទល់ពេលនេះ Amanda បានចំណាយប្រាក់ ៥.០០០ ដុល្លារលើការកែច្រមុះនិងរាប់ពាន់ដុល្លារទៀតលើការចាក់ពង្រីកបបូរមាត់និងការចាក់ Botox។ នាងថែមទាំងបានចំណាយប្រាក់ជិត ២០.០០០ ដុល្លារផងដែរលើការពង្រីកសុដន់ចំនួនបីលើក ដោយប្រែពីប្រភេទដោះ B Cup ទៅជាប្រភេទដោះ ៣០ GG Cup៕  

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab