ប្រជាជននៅទីក្រុងពីររបស់រុស្ស៊ីភ្ញាក់ផ្អើលខ្លាំង ដែលងើបឡើងឃើញធ្លាក់ព្រិលខ្មៅពាសពេញតំបន់

ប្រជាជននៅទីក្រុង Kiselevsk និង Prokopyevsk ប្រទេសរុស្ស៊ីមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតំបន់ Kuzbass របស់ប្រទេសនេះធ្លាក់ព្រិលពណ៌ខ្មៅ។

រូបភាព និងវីដេអូជាច្រើនត្រូវបានចែករំឡែកលើបណ្ដាញសង្គម ដោយមានការព្រួយបារម្ភពីប្រជាជននៅទីក្រុងទាំងពីរនោះ ដែលរងនៅផលប៉ះពាល់ដោយសាររស់នៅក្បែរតំបន់ជីករ៉ែធ្យូង។ ហើយព្រិលត្រូវបានគ្របដណ្ដប់ទៅដោយផេះធ្យូងដ៏ក្រាស់ គ្រប់ទិសទី។

មនុស្សជាច្រើនបាននាំគ្នាយករឿងនេះមកជជែកលើបណ្ដាញសង្គម ដើម្បីឱ្យមានការតវ៉ា និងដាក់សម្ពាធទៅលើអាជ្ញាធរ ដែលមិនធ្វើសកម្មភាពប្រឆាំងការធ្វើរ៉ែធ្យូងក្បែរទីក្រុងបែបនេះ ប៉ុន្ដែអាជ្ញាធរបានអះអាងថា បញ្ហា គឺស្មុគស្មាញពេកដោះស្រាយមិនចេញទេ។

លោក Andrey Panov អភិបាលរងតំបន់ Kemerovo សម្រាប់ឧស្សាហកម្មដឹកជញ្ជូននិងបរិស្ថានបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយសារតែការអភិវឌ្ឍបណ្តាញឧស្ម័ននៅក្នុងតំបន់មិនត្រូវបានគាំទ្រជាពិសេស អគារភាគច្រើននៅតែពឹងផ្អែកលើកម្តៅ សម្រាប់ដុតកំដៅ ដូច្នេះគ្រួសារឯកជន និងអាជីវកម្មក្នុងតំបន់ទាំងអស់ រួមចំណែកដល់ការបំពុលធ្ងន់ធ្ងរនេះដែរ។ ផ្សែងរថយន្តក៏រួមចំណែកក្នុងរឿងនេះផងដែរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab