ជួលជាងមកជួសជុលផ្ទះ​ គាស់ថតតុលួចលុយ៤០០ដុល្លារ, លុយខ្មែរ ១លានរៀល និងនាឡិកាដៃ២គ្រឿង

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកប្រាទទួលឃាត់ខ្លួនកាលពីថ្ងៃទី១៤កុម្ភៈ​ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាព ប្រើស្លាបព្រាដែកសម្រាប់រៀបឥដ្ឋគាស់សោទម្លុះទម្លាយ ថតតុលួចលុយ និងនាឡិកា នៅផ្ទះលេខ ៣០៩ ផ្លូវ ៣៦៩ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាល ពីថ្ងៃទី ១២ កុម្ភៈ ២០១៩ ម៉ោង១១ និង៣០នាទី។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សួរ សំណាង ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។​ ចំណែកជនសង្ស័យឈ្មោះ ជា សុខលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

​ប៉ូលិសបន្តថា​ ​មុនពេលកើតហេតុជនរងគ្រោះបានជួលជនសង្ស័យឱ្យមកធ្វើជាងសំណង់នៅផ្ទះកើតហេតុ។ រហូតដល់ថ្ងៃទី​១២​ កុម្ភៈ ឆ្នាំ២០១៩ ម៉ោង១១ និង៣០នាទី ដោយមានសភាពស្ងាត់ ជនសង្ស័យបានយក ស្លាបព្រាដែកសម្រាប់រៀបឥដ្ឋគាស់សោថតតុលួចយកលុយដុល្លារ ៤០០ដុល្លារ, លុយខ្មែរ ១លានរៀល និងនាឡិកា ដៃ០២គ្រឿង (ម៉ាកKoica, ម៉ាកRoyal Brown) រួចគេចខ្លួនយក ស្លាបព្រាដែក បោះចោលក្នុងព្រៃបាត់។
 
​បន្ទាប់មកជនរងគ្រោះឃើញមានស្នាមគាស់ថតតុនិងពិនិត្យមើលឃើញបាត់លុយ និង នាឡិកាខាងលើ ក៏មានការសង្ស័យទៅលើជនសង្ស័យ រួចមករាយការណ៍ប្រាប់សមត្ថកិច្ច។ លុះដល់ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ២០១៩ ម៉ោង៨យប់ ជនរងគ្រោះឃើញជនសង្ស័យនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន និងដកហូតបាននាឡិកាដៃ០២គ្រឿង ម៉ាកខាងលើ យកមកប្រគល់ឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16