ឃាត់បុរសអង់គ្លេសម្នាក់និងអាមេរិកម្នាក់បង្កការអុកឡុកតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

​ភ្នំពេញ​ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ រាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០២នាក់ ប្រុសមាន ០២សញ្ជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៦ និង២០នាទីព្រលប់​ ពីបទបង្កការអុកឡុកតាមទីសាធារណៈ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងមានសតិមិនប្រក្រតី​ ។ 

​ប៉ូលិសនិយាយថា​ ជនបរទេស១.ឈ្មោះ DEVID CHALERLES ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអង់គ្លេស ទទួលពីកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ពីបទបង្កការអុកឡុកតាមទីសាធារណៈ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងមានសតិមិនប្រក្រតី​  និង​ ២.ឈ្មោះ ADLER STEAWART ROSS ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិអាមេរិក ពីកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន​ ពីបទ​បង្កការអុកឡុកតាមទីសាធារណៈ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងមានសតិមិនប្រក្រតី។

​បច្ចុប្បន្នជនបរទេសទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab