ជនសង្ស័យប្រុស ស្រីចំនួន៦នាក់ពាក់ពន្ធ័គ្រឿងញៀនត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោស

ព្រះសីហនុ​ ៖​ ជនសង្ស័យប្រុស​ បន្ទាប់ពីបានឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីយប់ នៅចំណុចក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យម្នាក់ឈ្មោះ សៀ រិទ្ធីស័ក្កិ ភេទប្រុស ជនជាតិ ខ្មែរ អាយុ ១៨ ឆ្នាំ មុខរបរ គ្មាន ដកហូតបានថ្នាំញៀនប្រភេទ MDMA ប្រភេទគ្រាប់ចំនួន ៣៨ គ្រាប់ និងទូរស័ព្ទ០១ គ្រឿង។ 

​ក្រោយពីសាកសួរ ឈ្មោះ សៀ រិទ្ធីស័ក្កិ បានសហការជាមួយសមត្ថកិច្ចបន្តទៅឃាត់ខ្លួនឈ្មោះ ពុធ រតនៈ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និង មិត្តភក្ដិចំនួន ០៤ នាក់ទៀត ដែលមាន​ ១-ឈ្មោះ ចេង ប៉េងលាង ភេទប្រុស​, ២-ឈ្មោះ សុខ វុទ្ធី ភេទប្រុស, ៣-ឈ្មោះ ថង ស្រីនីត ភេទស្រី និង៤-ឈ្មោះ ខ្នា អេងហួរ ភេទស្រី នៅចំណុចក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចប៉ូលិសក៏បានបញ្ជូនមកកាន់ស្នងការដ្ឋានប៉ូលិសខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab