adverise with khmeread 2

អ្នកនាង Carneiro ចង់​ឲ្យ​លោក Mourinho សុំទោស​ជា​សាធារណៈ​

​មេធាវី​របស់​អ្នកនាង Eva Carneiro បាន​បញ្ជាក់ថា កូនក្តី​របស់គាត់​ចង់​ឲ្យ​លោក Jose Mourinho ធ្វើការ​សុំទោស​ជា​សាធារណៈ ខណៈ​ដំណោះស្រាយ​រវាង​ភាគី​ទាំងពីរ​នៅតែ​ស្ថិត​លើផ្លូវ​វែងឆ្ងាយ​។​

​អតីត​គ្រូពេទ្យ​ក្រុម​តោ​ខៀវ​រូបនេះ​បានមក​ដល់​តុលាការ​ការងារ​ឯកជ​ន​ជាមួយ​ក្លឹប Chelsea នៅ​សង្កាត់ Croydon ក្រុង​ឡុង​ដ៍​កាលពី​ម្សិលមិញ​។

​ការពិភាក្សា​នេះ​គឺជា​ឱកាស​ចុងក្រោយ​សម្រាប់ Chelsea ដើម្បី​ឈានទៅដល់​ការព្រមព្រៀង​ជាមួយ​អតីត​គ្រូពេទ្យ​ស្រី​រូបនេះ​និង​ដើម្បី​បញ្ឈប់​ព័ត៌មាន​អំពី​ករណីនេះ ដែល​នឹងត្រូវ​ធ្វើ​ឡើងជា​សាធារណៈ​នៅ​សវនាការ​ក្នុង​ខែមិថុនា​ខាងមុខ​។​

​មេធាវី​របស់​អ្នកនាង Carneiro គឺ​អ្នកស្រី Mary O’Rourke QC បាន​ប្រាប់ ITV News ថា "​យើង​មិន​រំពឹង​ដំណោះស្រាយ​ក្នុងថ្ងៃនេះ​ទេ​។ ភាគី​ទាំងពីរ​គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្នែក​ហិរញ្ញវត្ថុ ហើយ​យើង​ចង់ឱ្យ​លោក Mourinho ធ្វើការ​សុំទោស​ជា​សាធារណៈ​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់