បុរសម្នាក់មានវិបត្តិផ្លូវចិត្ត ឈានដល់ចងកសម្លាប់ខ្លួន

ព្រៃវែង ៖ បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកើតទ្បើនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី នៅចំណុចផ្ទះបាយកម្ពស់២ និង ៥ម៉ែត្រ ខាងកើតចម្ងាយ៥ ម៉ែត្រពីផ្ទះ ស្ថិតនៅភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ហែម ឆុន ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានចងកសម្លាប់ខ្លួនទៅនឹងផ្ទះបាយខាងលើ នឹងខ្សែអង្រឹងប្រវែង១ម៉ែត្រ បណ្តាលឱ្យស្លាប់។មូលហេតុមានវិបត្តិផ្លូវចិត្ត។

ក្រោយពីកើតហេតុសមត្ថកិច្ចធ្វើការពិនិត្យសាកសពរួចប្រគល់ សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab