ប្រជាជនវេណេស៊ុយអេឡាជាច្រើននាក់ប្រថុយឆ្លងព្រំដែនខុសច្បាប់ដើម្បីយកអេតចាយទៅលក់ប្តូរយកលុយទិញអាហារចម្អែតក្រពះ

ប្រជាជនកំពុងជួបវិប​ត្តិវេណេស៊ុយអេឡា បានពឹងផ្អែកទៅលើការដោះដូរសំណល់ដែកអេតចាយ និងជ័រប្លាស្ទិក នៅក្នុងគោលបំណងដើម្បីស្វែងរកកម្រៃចម្អែតក្រពះនៅក្នុងជីវភាពដ៏ដុនដាបនាពេលបច្ចុប្បន្នរបស់ពួកគេ។

ចំពេលមានកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ​ និងវិបត្តិសេដ្ឋកិច្ច ហ្វូងប្រជាប្រជនជាច្រើនបានលួចដោះដូរសំណល់អេតចាយខុសច្បាប់តាមច្រកព្រំដែនកូឡុំប៊ី ដែលជាប្រទេសជិតខាងរបស់ខ្លួន។

ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolás Maduro បាននិយាយថា គាត់នឹងមិនអនុញ្ញាត្តិឱ្យមានជំនួយចូលមកកាន់ប្រទេសមួយនេះឡើយ ព្រោះវាជាមធ្យោបាយមួយសម្រាប់អន្តរាគមន៍របស់អាមេរិក។

លោក Juan Guaidó ប្រមុខរដ្ឋសភាវេណេស៊ុយអេឡា ដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតជាប្រធានាធិបតីបណ្តោះអាសន្ន បាននិយាយថា ប្រជានជនវេណេស៊ុយអេឡាជិត ៣០០.០០០នាក់នឹងស្លាប់ ប្រសិនបើជំនួយមិនមកដល់ក្នុងពេលឆាប់ៗនេះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab