ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញពិសេស បានចុះបង្ក្រាបជាក់ស្តែងករណីគ្រឿងញៀន កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងប្លុកក្រោយវិហារឯករង្សី ភូមិជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងប៉ូលិសបាន ដាក់ការស្រាវជ្រាវ កំណត់បានមុខសញ្ញាជួញដូរ ច្បាស់លាស់ហើយ ទើបកម្លាំងបានរៀបចំប្លង់ចូល បង្ក្រាបជាក់ស្តែង នូវអ្នកជួញដូរចំនួន៣នាក់ដកហូតបានថ្នាំ ១៧កញ្ចប់។ ដោយឡែកអ្នកប្រើប្រាស់ចំនួន ៥នាក់ ដកហូតបានសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប៉ូលិសបន្តថា ជនសង្ស័យចំនួន 8 នាក់ រួមមាន ១.ឈ្មោះ រស់ ភារុន ភេទប្រុស អាយុ៤០ឆ្នាំ, ២.ឈ្មោះ ជុិន សុផល ភេទប្រុស អាយុ២៤ឆ្នាំ,៣.ឈ្មោះ រ៉ា ម៉ូស្លីម ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ ហ៊ុន រិទ្ធី ភេទប្រុស អាយុ១២ឆ្នាំ, ៥.ឈ្មោះ វ៉ាន់ កទៀត ភេទប្រុស អាយុ៣២ឆ្នាំ, ៦.ឈ្មោះ សោឡេះពូប៉ាកើ ភេទប្រុស អាយុ២២ឆ្នាំ, ៧.ឈ្មោះ កែវ វួចណៃ ភេទប្រុស អាយុ១៨ឆ្នា និង៨.ឈ្មោះ ពិន សុភាព ភេទប្រុស អាយុ៣៤ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យ បានសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌ ដើម្បីរង់ចាំបញ្ជូនខ្លួនឡើងតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
