David Luiz: កីឡាករ Chelseaគាំទ្រនិងជឿជាក់ចំពោះលោក Maurizio Sarri

        ខ្សែការពារDavid Luiz អះអាងថា ក្លឹប​​ Chelsea នឹងមាន​អនាគតល្អក្រោម​ការ​ដឹកនាំ​របស់​លោក Maurizio Sarriហើយថា កីឡាករ​ទាំង​អស់​នៅតែ​ស្មោះត្រង់ចំពោះ​អ្នក​ចាត់ការ​រូបនេះ។

        លោក Sarriកំពុងស្ថិត​ក្រោម​សម្ពាធយ៉ាង​ខ្លាំង​ បន្ទាប់ពី​ក្លឹប​​ Chelsea ចាញ់​បីប្រកួត​ជាប់​គ្នា​នៅ​ក្របខណ្ឌ EPL ដោយ​របូត​១២គ្រាប់​និង​រកមិនបាន១គ្រាប់​សោះ។

        ទោះបីជាយ៉ាងណាជ័យ​ជម្នះ​២-១​លើក្រុម Malmo នៅជើងទី​១​នៅ​វគ្គ​ចាញ់​ធ្លាក់ក្នុងក្របខណ្ឌ Europa League កាលពី​យប់​ថ្ងៃព្រហស្បតិ៍ បាន​ផ្តល់​កម្លាំង​ចិត្ត​បន្តិចឡើង​វិញ​ដល់​ក្រុម​នេះ ហើយ​ Luiz អះអាងថា កីឡាករ​នៅតែគាំទ្រ​អ្នក​ចាត់ការរូបនេះ។

        នៅពេលសួរ​ថា តើ​កីឡាករ​ឆេលស៊ី​ជឿលើ​ទម្រង់លេង​របស់​លោក Sarri ឬយ៉ាងណា Luiz បាន​និយាយថា “បាទ! ពីព្រោះ​យើង​ប្រជុំច្រើន​លើកមក​ហើយ​និង​សាកសួរ​ថា បើពួកគេ​មិនជឿជាក់​ សូម​និយាយចេញ​មក​។​ គ្មាន​នរណាម្នាក់​និយាយអ្វីទេ។ ពីព្រោះ​គ្រប់គ្នានៅតែ​ជឿជាក់លើគាត់”។

        Luiz បន្តថា “​វាគឺជា​ផ្នែក​នៃដំណើរ​ការ។ យើង​ចាញ់​ក្រុម​ខ្លាំង​ក្នុង​ពិភព​លោក​គឺ Man City។ ពួកគេ​ល្អជាងយើង​តាំងពី​ដើម​មក​។ យើង​ចាញ់​ពីរបីប្រកួត​ពីព្រោះ​នេះគឺជា​ផ្នែក​នៃដំណើរ​ការ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab