ម៉ូតូបុករថយន្តពេញទំហឹងបណ្តាលឱ្យរថយន្តរេចង្កូតបន្តបុកចូលផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ម្នាក់

​ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ឆ្អឹងដៃជាប់នឹងរថយន្ត បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តពេញទំហឹង រថយន្តមិនទាន់អស់ល្បឿន បានបន្តបុកចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតថែមទៀត​ កាលវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១៧ ​ខែកុម្ភៈ​ ឆ្នាំ២០១៩ ​ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៦៣ កែងនិង៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ​ខណ្ឌចំការមន។ 

​តាមសម្តីតៃកុងរថយន្តបាននិយាយថា​ ដំបូងឡើយរូបគាត់បានបើករថយន្តម៉ាកព្រូស សណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV.8717 ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ 

​លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាបតែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX.2552 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតទៅលិច យ៉ាងលឿនទៅបុកចំធុងសាំងចំហៀងខាងក្រោយពេញទំហឹង បណ្តាលបាក់ឆ្អឹងដៃជាប់នឹងរថយន្ត។ 

​ភ្លាមៗក៏មានរថយន្តសង្រ្គោះឯកជនមកដឹកទៅកាន់មន្ទីពេទ្យ។ ចំណែកឯរថយន្តមិនទាន់អស់ល្បឿនបានបន្តបុក ចូលផ្ទះជាងគំនូរ  ខ្មែរទាន់សម័យទៅបុកម៉ូតូដែលចតក្នុងផ្ទះម៉ាកស្តុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HD.8729 បណ្តាលឱ្យបាក់ដាច់កន្ទុយម៉ូតូតែម្តង។

 
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏ទាក់ទងទៅជំនាញចរាចរណ៍មកវាស់វែងយកម៉ូតមួយគ្រឿងនិងរថយន្តទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ 

ចំណែកម៉ូតូមួយគ្រឿងទៀតរបស់ម្ចាស់ផ្ទះគាត់មិនចង់វែងឆ្ងាយឱ្យអ្នកណាសងគាត់នោះទេ គាត់សុខចិត្តយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16