adverise with khmeread 1

គ្រូ Arsenal ទទួលស្គាល់ថា​គំនិត​អវិជ្ជមាន​ពី​ក្រុម​អ្នកគាំទ្រ​អាច​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​ក្រុម​

​លោក Arsene Wenger ទទួលស្គាល់ថា គាត់​បារម្ភ​អំពី​ភាពអវិជ្ជមាន​ពី​ប្រិយមិត្ត​កាំភ្លើង​ធំ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កីឡាករ​នៅលើ​ទីលាន​។​

Arsenal បានបញ្ចប់​ដំណើរការ​បរាជ័យ​បី​ប្រកួត​ជាប់​គ្នា​នៅក្នុង​ការប្រកួតប្រជែង​ទាំងអស់​ជាមួយនឹង​លទ្ធផល ២-២ ជាមួយ​ក្រុម Tottenham កាលពី​សប្តាហ៍​មុន​។​

​ការលេង​ដ៏​យ៉ាប់យ៉ឺន​ជាមួយ​ក្រុម Manchester United ត្រូវបាន​បន្ត​មកដល់​ការប្រកួត​ក្នុងផ្ទះ​ជាមួយ​ក្រុម Swansea ដែលជា​ការប្រកួត​ដែល​លោក Thierry Henry អះអាងថា លោក​មិនដែល​ឃើញ​ប្រិយមិត្ត Arsenal ខឹង​បែបនេះ​ទេ​។​

​លោក Wenger បាន​និយាយថា "​ខ្ញុំ​ពេញចិត្ត​នៅពេល​ប្រិយមិត្ត​សប្បាយចិត្ត ប៉ុន្តែ​ខ្ញុំ​បារម្ភ​ជាង​នេះ​ថា​វា (​គំនិត​អវិជ្ជមាន​ពី​ក្រុម​អ្នកគាំទ្រ​) អាច​ប៉ះពាល់​ដល់​កម្រិត​នៃ​ជំនឿ​ចិត្ត​របស់​កីឡាករ​។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​បានបង្ហាញ​ការឆ្លើយតប​យ៉ាង​អស្ចារ្យ​ក្នុងនាម​ជា​ក្រុម​មួយ ដែល​យើង​អាច​ដោះស្រាយ​បញ្ហា​បាន​"​។​

គាត់​បាន​បន្តទៀតថា "​អ្នក​អាចមាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ​ត្រូវ​ឆ្លើយតប​ភ្លាមៗ​នៅ​ការប្រកួត​ក្រោយ​។  ហេតុនេះហើយ​ទើប​ខ្ញុំ​គិតថា​ក្រុម​នៅតែមាន​បរិយាកាស​ល្អ​និង​នៅតែមាន​ស្មារតី​ល្អ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់