ទឹកបានពីការរលាយទឹកកកសម្រាប់ចម្រាញ់ស្រា Vodka ត្រូវចោរលួច

ផ្ទាំងទឹកកកសម្រាប់ច្រោះយកទឹកមកធ្វើស្រា Vodka នៅកាណាដាបានបាត់បង់ ៣ ម៉ឺនលីត្រនៃទឹកកកដ៏មានតម្លៃនៅក្នុងអ្វីដែលហាក់ដូចជាមានគេលួច។

លោក David Meyer នាយកប្រតិបត្តិក្រុមហ៊ុន Iceberg Vodka បាននិយាយថា គាត់មានការងឿងឆ្ងល់ថាតើអ្នកណា ឬហេតុអ្វីបានជាមានគេលួចយកទឹកបែបនេះ។

ប៉ូលិសនៅកាណាដាបាននិយាយថា មាននរណាម្នាក់បានរត់គេចជាមួយនឹងសារធាតុរាវ ដែលមានទំហំគ្រប់គ្រាន់ ដើម្បីដាក់ឡានដឹកទំនិញពីឃ្លាំងមួយនៅក្នុងសហគមន៍ប្រវត្តិសាស្ត្រនៃកំពង់ផែ Port Newfoundland ។

ទឹកមានតម្លៃចន្លោះខ្ទង់ ៦.៧៧៥ ដុល្លារអាមេរិក។

នាយកប្រតិបត្តិនៃក្រុមហ៊ុនចម្រោះទឹកធ្វើស្រាដែលមានមូលដ្ឋាននៅ Newfoundland បានប្រាប់ BBC ថា ទឹកត្រូវបានគេរកឃើញបាត់កាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកគ្រប់គ្រងរោងចក្ររបស់ពួកគេបានរកឃើញធុងមួយត្រូវបានបង្ហូរចោលទាំងស្រុងពេញមួយសប្តាហ៍។

លោក Meyers បាននិយាយថា ខ្លួនត្រូវធ្វើការខ្លះដើម្បីអាចចូលទៅដល់ធុង និងយកទឹកនៅសល់នៅក្នុងឃ្លាំងដែលចាក់សោ។

ទឹកនៅសល់នោះត្រូវគេយកបានវិញ ប៉ុន្តែក្រុមហ៊ុនអាចប្រមូលផលទឹកសម្រាប់ចម្រាញ់ស្រាតែនៅនិទាឃរដូវប៉ុណ្ណោះ ដែលលេចឡើងជារៀងរាល់ឆ្នាំនៅលើទឹកដី Newfoundland និងតាមបណ្ដោយជ្រលងភ្នំទឹកកកដ៏ល្បីល្បាញនៅ Labrador ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab