ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯកTiger Street Football Festival 2019នៃមណ្ឌលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ សម្រាប់ការប្រកួតវគ្គជម្រុះមណ្ឌលខេត្តកំពង់ចាម គឺជាមណ្ឌលទី៧ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019ក្រុមការងារបន្តរកឃើញជើងខ្លាំងចំនួន៧ក្រុម ដែលមានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

ចំណែកក្រុម Inter KCP ដែលជាជើងឯក៤ជំនាន់ប្រចំាំមណ្ឌលខេត្តកំពង់ចាមបានរក្សាតំណែងរបស់ខ្លួនដដែលក្រោយពីយកឈ្នះលើក្រុមដីឡូត៍ អានវេងស្រ៊ុនក្នុងលទ្ធផល ២ទល់០ នៅវគ្គផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅទីលានកោះពេជ្រជិតមាត់ទន្លេខេត្តកំពង់ចាម ។

ដោយឡែកចំណាត់ថ្នាក់លេខ៣បានលើក្រុមកុកសរឈ្នះលើក្រុម Black Eagle FCដោយលទ្ធផល៤ទល់២ និង៣ក្រុមទៀតរួមមាន ក្រុមKing Lion ក្រុម MY05 និងក្រុម The Wolf។សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលកំពង់ចាមគឺក្រុម Inter KCP ទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមដីឡូត៍ អានវេងស្រ៊ុនប្រាក់រង្វាន់ ១,០០០ ដុល្លារក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមកុកសរ បានប្រាក់រង្វាន់៥០០ដុល្លារក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម Black Eagle FCប្រាក់រង្វាន់២០០ដុល្លារ។

សម្រាប់ខេត្តកំពង់ចាមដែលជាមណ្ឌលទី៧នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៧ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ខាងមុខនេះជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺលោក Ronaldinho។

បន្ទាប់ពីការប្រកួតដណ្តើមជើកឯកTiger Street Football Festival 2019ត្រូវបានបញ្ចប់រួចមកក៏មានការប្រគំតន្ត្រីពេលរាត្រីតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា កញ្ញាឱកសុគន្ធកញ្ញាលោកណុបបាយ៉ារិទ្ធកញ្ញាទេពបូព្រឹក្សលោកដួងវិរះសិដ្ឋកញ្ញាម៉ង់ ចាន់កញ្ញានិងឌីជេMailyបានធ្វើឲ្យកក្រើកឆាកតន្ត្រី Tiger Street Football Festival 2019 នៅបរិវេណកោះពេជ្រជាប់មាត់ ទន្លេខេត្តកំពង់ចាមហើយតារាចំរៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ជាហេតុធ្វើឱ្យអ្នកគាំទ្រនៅខេត្តកំពង់ចាមរាំកម្សាន្តតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញមុខឆាកតន្រ្តី ។ លើសពីនេះទៅទៀតអ្នកគាំទ្រទាំងអស់ក៏ទទួលបានតម្លៃពិសេសសម្រាប់ការលក់ជូនក្នុងឱកាសប្រមូសិនដើម្បីទទួលទានរសជាតិស្រាបៀរថៃហ្គ័រនារាត្រីនោះផងដែរ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់ អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ ប្រទេសនៅទូទាំងពិភពលោកហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិនិងគុណភាព។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ!


 

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab