ក្មេងប្រុសចិនអាយុ១៣ឆ្នាំប្តឹងតុលាការទាមទារឱ្យឪពុកបង្កើតសងលុយអាំងប៉ាវមកឱ្យខ្លួនវិញ

ឪពុកក្មេងប្រុសវ័យ ១៣ឆ្នាំមួយរូបត្រូវបានតុលាការបង្គាប់ឱ្យផ្តល់ប្រាក់អាំងប៉ាវទៅកាន់កូនប្រុសរបស់ខ្លួនវិញ។ នេះបើយោងតាមតុលាការក្នុងតំបន់ទីក្រុងក្វាងចូវ ស្ថិតក្នុងតំបន់ភាគខាងត្បូងខេត្តក្វាងទុង ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

កូនប្រុស ដែលមានឈ្មោះ Su បាននាំឪពុករបស់ខ្លួនទៅកាន់តុលាការ បន្ទាប់ពីរកឃើញថាក្នុងគណនីធនាគារបស់គាត់ ដែលគាត់បានដាក់ប្រាក់ ៣.០០០យ័ន (៦០១ដុល្លារ) នៃលុយបានពីអាំងប៉ាវ ក្នុងចន្លោះឆ្នាំ២០១៤ និង២០១៥ បានបាត់នៅក្នុងខែមីនា ឆ្នាំ២០១៦។

ឪពុកក្មេងប្រុសបាននិយាយថាប្រពន្ធខ្លួន ដែលគាត់បានលែងលះកាលពីប៉ុន្មានឆ្នាំមុន បានទាញយកប្រយោជន៍ពីការផ្លាស់ប្តូរសិទ្ធិបីបាច់កូនដើម្បីទទួលបានប្រាក់នោះសម្រាប់ខ្លួននាង។

ម្តាយក្មេងប្រុសបានទទួលសិទ្ធិបីបាច់កូនប្រុសរបស់ពួកគេក្នុងខែមេសា ឆ្នាំ២០១៦ ហើយបានរស់នៅជាមួយគាត់ចាប់ពីពេលនោះមក។

យោងតាមសេចក្តីសម្រេចរបស់តុលាការចិន លុយអាំងប៉ាវគឺជាកម្មសិទ្ធិរបស់ម្ចាស់អាំងប៉ាវដោយមិនគិតពីអាយុរបស់បុគ្គលនោះឡើយ។

ទោះបីជាអាណាព្យាបាលមានសិទ្ធិជួយកូនៗរបស់ពួកគេក្នុងការគ្រប់គ្រងប្រាក់យ៉ាងណាក្តី ពួកគេមិនត្រូវអនុញ្ញាតិឱ្យចាយវាយ ឬប្រើប្រាស់ប្រាក់ទាំងនោះដោយគ្មានការអនុញ្ញាតិពីកូនខ្លួនឡើយ៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16