គង់ ច័ន្ទស្រីមុំ បង្ហើបថា ចង់បានកូនប្រាំនាក់

    ភ្នំពេញ- មិនធម្មតាគង់ ច័ន្ទស្រីមុំ ថៅកែស្រីវ័យក្មេង ចំណាយបីម៉ឺនដុល្លារសម្រាប់កម្មវិធី ជប់លៀង គម្រប់ខួបបីឆ្នាំ នៃការដំណើរ ហាងលក់ផលិតផលថែសម្រស់ MOMO BY SREYMOM​ កាលពីរាត្រីថ្ងៃ សៅរ៍ ទី១៦ កុម្ភៈ 2019 ដោយមានការចូលរួមពីតារាចម្រៀង តារាសម្តែងល្បីៗជាច្រើនរូប ។ 

    អ្នកនាងគង់ ចាន់ស្រីមុំ បញ្ជាក់ថា ដោយសារតែអ្នកនាងដំណើរការ អាជីវកម្មនាំចូលផលិតផលថែរក្សាសម្រស់ ម៉ាកម៉ូម៉ូទទួលបានជោគជ័យ ក្នុងរយ:ពេល៣ឆ្នាំក្រោយដំណើរការ ទើបអ្នកនាងសម្រេចចំណាយជប់លៀង អមដោយចាប់ឆ្នោតជាទ្រង់ទ្រាយធំតែម្ដង ជូនដល់ម្ចាស់សាខា និងអតិថិជន។ អ្នកនាងថាកម្មវិធីដែលបានធ្វើឡើង ចំណាយមិនតិចជាង៣ម៉ឺនដុល្លារទេ ដោយសារតែអ្នកនាងបានសម្រេចចែកជូននូវម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ និងឆ្នាំងដាំបាយជាដើម ដើម្បីចាត់ទុកថាជាការចំណាយថ្លែងអំណរគុណដល់អតិថិជនផង។ អ្នកនាងថា នេះជាលលើកទី១ ដែលអ្នកនាងចំណាយអស់ច្រើនម៉ឺន ដើម្បីអតិថិជន ប៉ុន្តែក៏ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រផលិតផលម៉ូម៉ូ កន្លងមកប៉ុណ្ណោះ។

    អ្វីដែលកាន់តែអស្ចារ្យ នោះ គឺនៅក្នុងថ្ងៃពិធី គង់ ច័ន្ទស្រីមុំ បានបង្ហើបថា នាងមានគម្រោងយកកូនបន្ទាប់ពីកូនស្រីរបស់នាង មានអាយុគ្រប់មួយខួប បន្ថែមពីនិងទៀត ស្រីមុំ ថា នាងនិងស្វាមី មានគម្រោងយកកូនអោយបានយ៉ាងតិចបី និងច្រើនបានប្រាំ។  

    សូមរំលឹកថា នៅថ្ងៃខួបគម្រប់បីឆ្នាំ ហាងលក់គ្រឿងថែរក្សាសម្រស់ Momo by sreymom មានរៀបចំពិធី ច្រៀងរាំកម្សន្ត ក្រោមវត្តមានរបស់តារាចម្រៀង អ្នកនាង សុគន្ធ នីសា កញ្ញា រ៉ាប៊ី កញ្ញា វី ឌីណែត និងក្រុមបង្ហាញម៉ូត កណ្តៀង ស្រីស្រស់ជាច្រើនរូបទៀតផង៕

    
    
    

adverise with khmeread