Man Utd គ្រោងលក់ Lukaku ដើម្បីនាំយក Dybala ឬក៏ Icardiនៅពេលទីផ្សាទិញដូរកីឡាកររដូវក្តៅបើកទ្វា

ក្លឹប Man Utd មានគម្រោងលក់កីឡាករRomelu Lukaku ដើម្បីនាំយកកីឡាករ Paulo Dybala របស់ក្លឹប Juventus ឬMauro Icardiរបស់ក្លឹប Inter Milan មកកាន់ពហុកីឡាដ្ឋាន Old Trafford​​ នៅពេលទីផ្សាទិញដូរកីឡាករបើកទ្វា។

 

​ ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករដ៏លេចថ្លោ ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការលោក Jose Mourinoប៉ុន្តែនៅពេលនេះកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះមិនសូវមានឱកាសបង្ហាញមុខទេ។Lukaku ទើបតែចាប់ផ្តើមបានពីរប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ole Gunnar Solskjaer។

 

Lukaku បានត្រឹមអង្គុយមើល អំឡុងពេលក្រុម United ចាញ់ក្រុម PSG ២-០ កាលពីយប់ថ្ងៃអង្គារ។ កីឡាករ Marcus Rashford ក្លាយជាជម្រើសដ៏ពេញនិយមនៅតំបន់ប្រយុទ្ធរបស់លោក Solskjaer ហើយរកបាន៥គ្រាប់ក្នុង៦ប្រកួតក្នុងលីកក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នរូបនេះ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab