ចេកអាំងស្រូបខ្ទិះសាច់ដូច ទំនងដល់ហើយ ចំណែកឯរូបមន្តធ្វើវិញរឹតតែងាយស្រួលថែមទៀត!

ចេកអាំងស្រូបខ្ទិះសាច់ដូង ជាបង្អែមកំដរមាត់ពេលល្ងាចដ៏ឆ្ងាញ់ ហើយអ្វីដែលពិសេសគឺលោកអ្នកអាចធ្វើនៅផ្ទះបានដោយខ្លួនឯងងាយៗមែនទែន។ ចេកអាំងស្រូបខ្ទិះសាច់ដូងនេះពិតជាមានឱជារសខ្លាំងណាស់ ប្រសិនបើលោកអ្នកអនុវត្តតាមរូបមន្តខាងក្រោម៖

១. ខ្ទិះដូង ២៥០ មិល្លីលីត្រ
២. ស្ករស ២០០ ក្រាម (ឬ ៣០០ ក្រាមប្រសិនបើចូលចិត្តផ្អែម)
៣. អំបិល ១/២ ស្លាបព្រាកាហ្វេ
៤. ម្សៅអង្ករ ១ ស្លាបព្រាបាយ
៥. ចេក ១ ស្និត
៦. ទឹកស្អាត ១ ស្លាបព្រាបាយ
៧. សាច់ដូងខ្ចី ១ កែវ

* របៀបធ្វើទឹកខ្ទិះដូង
១. រំងាស់ខ្ទិះដូង និងស្ករចូលគ្នាក្នុងឆ្នាំងមួយ ហើយបើកភ្លើងរឹមៗ និងកូររហូតដល់វារលាយចូលគ្នាសព្វ។
២. បន្ទាប់មកដាក់អំបិលចូល ហើយកូរជាមួយខ្ទិះដូងឱ្យឡើងខាប់។ 
៣. លាយម្សៅអង្ករនិងទឹកចូលគ្នា។ រួចចាក់វាចូលឆ្នាំង ហើយកូរម្តងទៀតជាការស្រេច។ បិទភ្លើងហ្គាស រួចទុកឱ្យត្រជាក់។ 
៤. យកចេកមកអាំង រួចហើយយកចេកអាំងរួចដាក់ចានមួយ និងយកសាច់ដូងដាក់ពីលើនោះ។ 
៥. យកទឹកខ្ទិះរំងាស់រួចនោះមកស្រូបពីលើ រួចសូមអញ្ជើញពិសាតាមការគួរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត