adverise with khmeread 1

ក្រុម​អ្នកការពារ​ក្លឹប​រាត្រី​ក្នុង​ក្រុង​ឡុង​ដ៍​បដិសេធ​មិន​ឲ្យ​កីឡាករ Leicester ចូល​ខណៈ​កីឡាករ​របស់ Spurs ដើរចូល​ផុយៗ​

ពួកគេ​ប្រហែល​ជាមាន​ប្រាំ​ពិន្ទុ​ដាច់​ពី​ក្រុម​លេខ​ពីរ​ក្នុង​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​ជោគជ័យ​របស់ Leicester ហាក់ដូចជា​មិនត្រូវ​បាន​ធានា​សម្រាប់​ការចូល​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី​ក្រុង​ឡុង​ដ៍​ឡើយ​។​

​កីឡាករ Danny Drinkwater ដែល​ទើបតែ​ប្រារព្ធ​ខួបកំណើត​វ័យ ២៦ ឆ្នាំ​របស់ខ្លួន ត្រូវបាន​ចូលរួម​ដោយ​មិត្ត​រួម​ក្រុម​កីឡាករ Andy King, Matty James និង Ben Hamer ខណៈដែល​ពួកគេ​បាន​ត្រឡប់មកផ្ទះ​វិញ​ពី​ក្លឹប​រាត្រី Drama Mayfair កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​រឿង​រឹតតែ​យ៉ាប់​នោះ​គឺថា អ្នក​ទាំង​បួន​បាន​ចំណាយពេល ៤៥ នាទី​នៅ​មាត់ទ្វារ​ឈ្លោះ​គ្នា​ជាមួយ​អ្នកយាម​មាត់ទ្វារ​ក្លឹប​រាត្រី​មុនពេល​ឃើញ​តារា​របស់ Tottenham គឺ​កីឡាករ Hugo Lloris, Eric Dier និង Nacer Chadli ដើរចូល​ដោយ​គ្មាន​បញ្ហា​ប្រឈម​ដូច​ពួកគេ​។​

​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នោះបាន​ប្រាប់​សារព័ត៌មាន The Daily Star ថា "​អ្នក​ច្បាស់​ជាមាន​អារម្មណ៍​សោកស្តាយ​ចំពោះ​កីឡាករ Leicester ទាំងនេះ​។ ពួកគេ​ប្រហែលជា​មេ​គេ​នៅលើ​ទីលាន ប៉ុន្តែ​ពួកគេ​មើលទៅ​គ្រាន់តែ​ជា​ក្រុម​មកពី​លី​ក​លំដាប់​ទី​ពីរ​ក្នុង​ក្រសែភ្នែក​សន្តិសុខ​ទាំងនោះ​ប៉ុណ្ណោះ​"​។​

​ម្នាក់​នោះបាន​បន្តទៀតថា "​មើលទៅ​ហាក់ដូចជា​គ្មាន​នរណាម្នាក់​នៅក្រៅ​រង្គសាល​ស្គាល់​ពួកគេ​ទេ​។ ពួកគេ​មិនបាន​ស្រវឹង​ឬក៏​វាយឫក​ដោយ​និយាយថា ខ្ញុំ​ជា​អ្នកនេះ ឬក៏​អ្នកនោះ​នោះឡើយ​។ ពួកគេ​ក៏​មិនបាន​និយាយថា ទាំងអស់គ្នា​អត់​ស្គាល់​ថា​ខ្ញុំ​ជា​នរណា​ទេ​ឬ​? នោះដែរ​"​។​

​កីឡាករ Leicester ដែល​រកចំណូលបាន ៩៥.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​ទាំងនេះ ក៏ត្រូវ​បានឃើញ​ទាញ​ទូរស័ព្ទ​របស់​ពួកគេ​ចេញ​ខណៈ​ពួកគេ​បាន​ព្យាយាម​រក​ការអន្តរាគមន៍​។​

​ប៉ុន្តែ​ប្រភព​បាន​ពន្យល់ថា កីឡាករ​ទាំងអស់​ហាក់​ដូចជា​មិន​អី​ទេ​រហូតដល់​គូប្រជែង​របស់​ពួកគេ​ដើរចូល​ទៅក្នុង​ដោយ​គ្មាន​ការហាមឃាត់ និង​បាន​បង្ខំចិត្ត​ចុះចាញ់​និង​ជិះ​តាក់ស៊ី​ទៅផ្ទះ​វិញ​អស់​ទៅ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់